ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសដ៏ ក្លាហានម្នាក់ ប្រថុយជីវិត មិនខ្លាចស្លាប់ ដើរនៅលើភ្នំ ក្នុងប្រទេសចិន ដែលត្រូវបានគេ ចាត់ទុកថា ជាកន្លែង គ្រោះថ្នាក់បំផុត ដើម្បីថតរូប Selfie។

អ្នកក្លាហានរូបនេះ បានដើរនៅលើ ក្តារឈើ ដែលធ្វើសំរាប់ឡើងភ្នំ Hua Shan មានទីតាំង នៅខាងក្រៅក្រុង Xi'an ប្រទេសចិន។ មិនតែប៉ុណ្ណោះទេ លោកថែមទាំង ថតរូប Selfie ដោយដោះខ្សែសុវត្ថិភាព ទៀតផង ដែលវាមានរយៈកំពស់ ២,១៥៣ ម៉ែត្រ ពីដី។ លោកបាន ដើរដោយប្រុងប្រយ័ត្ន នៅលើក្តារឈើដ៏តូចនោះ ដោយបោះជើង មួយជំហានៗ និង ថតសកម្មភាពរបស់គាត់ ដោយខ្លួនឯងតែម្តង។

គួរបញ្ជាក់ផងដែរ ភ្នំ Hua Shan គឺត្រូវបានគេចាត់ទុកថា ជាភ្នំដែលមានកំពូលខ្ពស់ ជាងគេ នៅក្នុងចំណោមភ្នំ ដែលខ្ពស់ជាងគេ ក្នុងប្រទេសចិន ភាគខាងត្បូង៕

ចង់ដឹងយ៉ាងណា សូមទស្សនារូបភាព និង វិដេអូខាងក្រោម ៖







ចុះប្រិយមិត្ត ហ៊ានធ្វើដូចជាបុរសម្នាក់នេះដែរឫទេ?

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]