បន្ទាយមានជ័យ៖ សពពលករខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកឲ្យភាគីកម្ពុជាវិញ ចាត់ចែង ប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។

សពពលករខ្មែរ ដែលត្រូវបានបញ្ជូន មកដល់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត នៅម៉ោងជាង ៩ព្រឹកថ្ងៃទី១៨ កញ្ញា ២០១៤ នេះ មានឈ្មោះ ថង អាវ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិដំរី ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តាមការឱ្យដឹងពី ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា ស្ត្រីខាងលើធ្វើជាកម្មករ សំណង់នៅខេត្ត រ៉ាក់យ៉ង ប្រទេសថៃ អស់រយៈពេល ជាងមួយឆ្នាំ មកហើយនិងបានស្លាប់ ដោយសារជំងឺ មហារីកថ្លើមនៅក្នុង ទឹកដីកាល ពីរសៀលថ្ងៃទី១៧ ខែកញ្ញានេះ ។

នៅពេលនេះ អាជ្ញាធរថៃ បានចាត់ចែងទំនាក់ទំនង ទៅក្រុមគ្រួសារដើម្បី មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត វិញផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]