រាជធានីភ្នំពេញ ៖ ស្រ្តីជនជាតិចិនម្នាក់ ត្រូវចោរឆក់ យកកាបូប បានសម្រេចហើយ គេចខ្លួន ដោយសុវត្តិភាព ខណៈស្រ្តីជនជាតិចិន រូបនេះ ចុះពីលើរ៉ឺម៉កម៉ូតូ ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩និង៤០នាទី យប់ ថ្ងៃទី ១៩ កញ្ញា ២០១៤ នៅម្តុំហាងបាយ យ៉ាងចូវ តាមផ្លូវត្រសក់ផ្អែម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះខាងលើ និងមិត្តភក្រ្ត័ បីនាក់ទៀត ដែលក្នុងនោះ មានបុរសជនជាតិ អាមេរិក ស្បែកខ្មៅម្នាក់ ផងដែរបាន ជួលរ៉ឺម៉កម៉ូតូ បុរសម្នាក់ ឱ្យបើកជូនទៅ ហាងមួយម្តុំផ្លូវ ត្រសក់ផ្អែម ខណៈធ្វើដំណើរ ទៅដល់ចំណុចកើតហេតុ បុរសរត់រ៉ឺម៉កម៉ូតូនោះ រកហាង នោះមិនឃើញ ហើយណាមួយ ភ្ញៀវដែលជិះលើរ៉ឺម៉ក ទាំង៤នាក់នោះ ក៏មិនស្គាល់ ទីតាំងខ្លួនឯង ដែលត្រូវទៅ ច្បាស់លាស់នោះ ទើបបុរសអ្នករត់ម៉ូតូឌុប ឈប់រ៉ឺម៉កម៉ូតូ ហើយចុះមើលទីតាំង ដែលជនបរទេស ទាំង៤នាក់ត្រូវទៅ ខណៈពេលនោះដែរ ស្រ្តីជនជាតិចិន ដែលជិះលើរ៉ឺម៉ូតូ ក៏បានចុះពីលើ រ៉ឺម៉កម៉ូតូដែរ ដោយក្នុងដៃ មិនកាន់កាបូប ដែលក្នុងនោះ មានទូស័ព្ទដៃម៉ាក សាំសុងណូត ២មួយគ្រឿង និងទូរស័ព្ទ ណូគៀ១២៨០ មួយគ្រឿង ព្រមទាំងលុយ ជិត១០០ដុល្លារ ត្រូវចោរឆក់ យកទៅបាត់ភ្លាមៗ ហើយរត់គេច ដោយសុវត្តិភាព ។

ពេលនោះផងដែរ គេបែជាឃើញ បុរសជនជាតិអាមេរិក ស្បែកខ្មៅ ចុះពីលើរ៉ឺម៉កម៉ូតូ មកដាល់កណ្តាលមុខ បុរសរត់រ៉ឺម៉កម៉ូតូ បណ្តាលឱ្យ រងរបួស ដោយសារតែ បុរសជនជាតិអាមេរិក ស្បែកខ្មៅរូបនេះ ចោទថាបុរសរត់រ៉ឺម៉កម៉ូតូ ជាបក្សពួក ចោរឆក់កាបូប ស្រ្តីជនជាតិចិន ដែល ជាមិត្តភក្រ្ត័របស់គេ ។

ក្រោយពេលកើតហេតុ បុរសរត់រឺុម៉កម៉ូតូ បានទៅប្តឹងសមត្ថកិច្ច ថាបុរសអាមេរិក ស្បែកខ្មៅ ដាល់ខ្លួន ដោយខ្លួន មិនមានធ្វើអ្វីខុស និងមិនជាប់ពាក់ព័ន្ធ ជាមួយចោរឆក់នោះទេ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]