អង់គ្លេស ៖ តាមប្រភព សារព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទូ បានរកឃើញ គ្រោងឆ្អឹងមួយគូ កាន់ដៃគ្នាជាប់ ទោះបីជាមានអាយុកាល ៧០០ ឆ្នាំ ក៏ដោយ។

ក្រុមអ្នកបុរាណវិទូ ដែលបានសិក្សានៅ សាកលវិទ្យាល័យ University of Leicester Archaeological Services ជាអ្នកស្ម័គ្រចិត្ត ក្នុងការធ្វើ គំរោងជីកកកាយ នៅទីតាំងដែល គ្រោងឆ្អឹងមនុស្សពីរនាក់នេះ ក្នុងភូមិមួយឈ្មោះ Hallaton នាចក្រភពអង់គ្លេស។ អ្នកគ្រប់គ្រងគំរោង អ្នកនាង Vicki Score បានឲ្យដឹងថា គ្រោងឆ្អឹងមួយគូនេះ ត្រូវបានគេដាក់នៅជិតគ្នា និង កាន់ដៃគ្នា ខណៈពេលដែល មានកន្លែងគ្រប់គ្រាន់ ក្នុងការ កប់ពួកគេ នៅកន្លែងផ្សេងគ្នា។  ក្នុងនោះដែរ គ្រោងឆ្អឹងមនុស្ស ១១ នាក់ទៀត ក៏ត្រូវបាន ក្រុមរបស់នាង រកឃើញផងដែរ ដែលគ្រោងឆ្អឹង មួយចំនួន ត្រូវបានវិភាគរួចរាល់ហើយ។

អ្នកនាង Score បាននិយាយថា  ក្រុមរបស់នាង បានធ្វើការវិភាគ ទៅលើគ្រោងឆ្អឹងពីរ ដែល គ្រោងឆ្អឹងមួយ គឺជាគ្រោងឆ្អឹង របស់បុរសវ័យ ៤៦ ឆ្នាំ ឫ ក៏លើសពីនេះ ដែលមុនពេលស្លាប់ ត្រូវគេចាក់ ដោយ អាវុធស្រួច ដូចជា ពូថៅជាដើម។ ចំនែកឯគ្រោងឆ្អឹងមួយទៀត គឺស្ថិតក្នុងវ័យ ២៥ ឆ្នាំ ដែលធ្មេញរបស់គាត់ បានបង្ហាញ ពីការរងរបួស នៅក្នុងអាយុ ៩ឆ្នាំ។ ទន្ទឹមនឹងនេះ គ្រោងឆ្អឹងមួយនេះ ត្រូវបានគេកប់ ដោយដាក់សាកសព ក្នុងលក្ខណៈ ខុសប្រក្រតី ដែលជើងទាំងសងខាង ត្រូវបានគេដាក់ ឲ្យលាតសន្ធឹង ចំនែកឯដៃ វិញ គឺដាក់ក្រោមចង្ការ។ ប៉ុន្តែ ក្រុមរបស់អ្នកនាង មិនបានដឹងថា ហេតុអ្វីបានជាគាត់ ត្រូវបានគេកប់បែបនេះឡើយ  ឫ វាអាចបណ្តាលមកពី លក្ខខណ្ឌវេជ្ជសាស្រ្តណាមួយ  ។

អ្វីដែលគួរឲ្យ កត់សម្គាល់ទៀតនោះ គឺគ្រោងឆ្អឹងទាំងពីរ មានរបួស នៅលើលលាដ៏ក្បាល ពួកគេ ដែលសបញ្ជាក់ថា ធ្លាប់មានសត្វល្អិតទិច។

ក្រុមអ្នកបុរាណវិទូនេះ រំពឹងទុកថា នឹងអាចស្វែងរកមូលហេតុ ថាតើទីតាំងរបស់ផ្នូរ មនុស្សសម័យនោះ ជ្រើសរើសដោយរបៀបណា។ អ្នកនាង Score បាននិយាយទៀតថា “ពួកយើង ធ្លាប់បានរកឃើញ គ្រោងឆ្អឹងមួយគូ កាន់ដៃគ្នា នៅក្នុងផ្នូរតែមួយដូច្នេះដែរ។ ហើយ ចម្ងល់ដែលសំខាន់ បំផុត គឺ ពួកយើងត្រូវ ទម្លាយអាថ៍កំបាំង ថាតើហេតុអ្វី បានជាពួកគេ ត្រូវបានកប់ក្នុងលក្ខណៈបែបនេះ”។

យ៉ាងណាមិញ ការកប់ក្នុងលក្ខណៈបែបនេះ គឺត្រូវបានគេសន្និដ្ឋានថា វាអាចបណ្តាលមកពី ព្រះវិហារ ត្រូវបានគេយកធ្វើជាពិធី ធម្មយាត្រា ឫ ក៏ ព្រះវិហារ បដិសេដ មិនកប់សាកសព ពីព្រោះតែសាកសព ទាំងនោះ ជា អ្នកទោស ជនបរទេស ឫ ក៏ អ្នកមានជំងឺ ពីព្រោះសម័យនោះ ក៏មានព្រះវិហារ សំរាប់កប់សាកសពផងដែរ។

ចំនែកឯការរកឃើញផ្សេងទៀត បានបង្ហាញថា កន្លែងដែលសាកសព ត្រូវបានកប់នេះ គឺកន្លែងពិសេសមួយ ដែលមានអាយុកាល ជាង ២,០០០ ឆ្នាំ កន្លងមកហើយ។ ក្នុងនោះដែរ ក្រុមអ្នកបុរាណវិទូ បានរកឃើញ កាក់ប្រាក់ ដែលត្រូវបានគេប្រើប្រាស់ ចាប់តាំងពី សតវត្ស ទី ១២ រហូត ដល់ទី ១៦ និង បំនែកដុំថ្ម ដែលត្រូវបានគេយក មកសាងសង់អគារ៕

គ្រោងឆ្អឹងមួយគូ ដែលកាន់ដៃគ្នា 

ទីតាំងដែល ក្រុមអ្នកបុរាណវិទូ ជីកកកាយ

ប្រភព ៖ CNN

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]