កូរ៉េខាងជើង ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា មេដឹកនាំ កូរ៉េខាងជើង ចូលចិត្តទទួលទាន Cheese យ៉ាងខ្លាំង ដែលធ្វើឲ្យលោក បាននាំចូល Cheese មកពីប្រទេសស្វីស ក្នុងបរិមាណដល់ច្រើន ហើយ ក៏ជាហេតុធ្វើឲ្យលោក ឡើងគីឡូយ៉ាងខ្លាំង នាពេលប៉ុន្មាន ខែចុងក្រោយ នេះផងដែរ។

គេបានសន្និដ្ឋានថា ការទទួលទាន cheese ម៉ាក Emmental ជាកត្តាចំបង ដែលធ្វើឲ្យ មេដឹកនាំកូរ៉េខាង ជើង លោក គីម ជុងអ៊ុន បានឡើងគីឡូ យ៉ាងច្រើន នៅក្នុងរយៈពេលថ្មីៗនេះ រហូតដល់ធ្វើឲ្យ លោក ដើរ ក្នុងស្ថានភាពពិបាក។ អ្នកជំនាញ បានសន្និដ្ឋានទៀតថា លោក គីម ជុងអ៊ុន មានចេតនា ក្នុងការ ឡើងគីឡូ ដើម្បីឲ្យមានរូបរាង ដូចជា លោកតារបស់លោក គឺ លោក គីម អ៊ីលសុង ដែលជា ស្ថាបនិក នៃប្រទេសកូរ៉េខាងជើង ។ ទោះបីជាលោក បានទទួលមរណៈភាព ២០ ឆ្នាំ ហើយក៏ដោយ ក៏លោកនៅតែ ត្រូវបានគេចាត់ទុកថា ជា មេដឹកនាំ នៃសារធារណៈកូរ៉េ ជារៀងរហូតដែរ។

យោងតាមបណ្តាញសារព័ត៌មាន Mirror បានឲ្យដឹងទៀតថា ទោះបីជាប្រជាជន ២៥ លាននាក់ កំពុងតែរង ទុក្ខវេទនា លោក គីម ជុងអ៊ុន នៅតែបន្តទទួលទាន cheese ដែលនាំចូលមកពី ប្រទេសស្វីស ក្នុងបរិមាណដ៏ច្រើន ដែលធ្វើឲ្យលោក ឡើងគីឡូ និង ធ្វើឲ្យប៉ះពាល់ដល់សុខភាព ទៀតផង។

លោក Cho Myung-Chul ដែលជាអ្នកធ្វើការ នៅក្នុង វិទ្យាស្ថាន គោលនយោបាយ សេដ្ឋកិច្ច អន្តរជាតិ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា “ប្រជាជាន កូរ៉េខាងជើង គិតថា មានរូបរាងធាត់ គឺជារឿងដ៏ល្អមួយ ផ្ទុយពី កូរ៉េខាងត្បូង ដែលតែងតែចង់ មានរូបរាងស្លីម ។ ដូច្នេះ គឺយើងអាច សន្និដ្ឋានបានថា លោក គីម ជុងអ៊ុន មានចេតនា ឡើងគីឡូ ដើម្បីឲ្យមានរូបរាង ដូចជា លោក គីម អ៊ីលសុង”។

កាលពីដើមឆ្នាំនេះ គេបានឲ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានបញ្ជូន ក្រុមអ្នកជំនាញផ្នែក អាហារ ទៅកាន់ French city of Besancon ប្រទេសបារាំង ដើម្បីសិក្សាពី វគ្គខ្លី ក្នុងការផលិតប្រចាំថ្ងៃ។ ក្នុងនោះដែរ ដោយសារតែ លោកមាន ការធុញទ្រាន់ ដែលប្រទេសរបស់លោក មិនបានផលិត cheese ដែលមានគុណភាពខ្ពស់ លោក ក៏បាន បញ្ជា អ្នកជំនាញបីរូប ចំណាយពេល សិក្សាស្រាវជ្រាវ នៅក្នុងមហាវិទ្យាល័យ ឧស្សហកម្ម ផលិតផលប្រចាំថ្ងៃ ។ យ៉ាងណាមិញ ខាងមហាវិទ្យាល័យ បានបដិសេធ នូវសំណើរ របស់លោក ប៉ុន្តែ លោកនៅតែប្តេជ្ញាចិត្ត ដើម្បីលើកកំពស់ និង កែលម្អរ ស្តង់ដារ ក្នុងរោងចក្រផលិត cheese នៃប្រទេសរបស់ ខ្លួនឲ្យបាន។

គេក៏បានឲ្យដឹងទៀតថា លោកក៏ធ្លាប់ខឹងសម្បារ នឹង រោងចក្រផលិតផលប្រចាំថ្ងៃ Pyongyang Dairy ដែលតែងតែ ធ្វើឲ្យលោកខកចិត្ត ក្នុងការ ផលិត cheese បែប Emmental មិនមានគុណភាពខ្ពស់ និង មិនបានបំពេញ តម្រូវការរបស់លោក៕

រូបលោក គីម ជុងអ៊ុន 

Cheese 

លោក គីម អ៊ីលសុង 

ប្រភព ៖ Mirror

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]