ភ្នំពេញ៖ ថ្ងៃទី 18ខែកញ្ញានេះ ពិធីពិសាអាហារពេលល្ងាចរបស់ស្រាHennessyX.O ដែលជា ស្រាប្រភេទ Cognac លេខ ១លើពិភពលោកបាន នាំមកនូវ បទពិសោធន៍ថ្មីនិងអស្ចារ្យ មកចែកជូនដល់ភ្ញៀវកត្តិយស របស់ខ្លួននៅសណ្ឋាគារ Raffles Le Royal ភ្នំពេញ។ តាមរយៈពិធី ពិសារអាហារពេលល្ងាចនេះ ភ្ញៀវកិត្តិយស មានឱកាសស្វែងយល់ ពីរសជាតិពិត ប្រាកដរបស់ស្រា Hennessy X.O រួមជាមួយមុខម្ហូប ដែលបានច្នៃឡើងសម្រាប់ កម្មវិធីដោយមេចុងភៅ ប្រចាំសណ្ឋាគារ Raffles។

The More You Know, The More You Know How to Appreciate. Appreciate Grows.” ជាបាវចនា ជាអមតៈរបស់ Hennessy X.O ។ Hennessy សង្ឃឹមថារាល់ការ ក្រេបរសជាតិស្រា Hennessy X.O  នឹងនាំមកនូវបទ ពិសោធន៍ដ៏វិសេស តាមរយៈរសជាតិ និងគុណភាពគ្មានគូ ប្រៀបរបស់ខ្លួន។ ជាក់ស្តែងដូចជាសំដី របស់លោក Nick Lee អគ្គនាយក ក្រុមហ៊ុន Moet Hennessy ប្រចាំព្រះរាជាណា ចក្រកម្ពុជាមានប្រសាសន៍ថា “ពិធីពិសារអាហារ ពេលល្ងាចរបស់ស្រា Hennessy X.O មិនត្រឹមតែជាការ ភ្លក់នូវរសជាតិអាហារ រួមផ្សំជាមួយ ស្រាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបទ ពិសោធន៍ដ៏វិសេសវិសាល មួយដែលមិនអាច បំភ្លេចបាន”។

នៅក្នុងកម្មវិធីនេះក៏មានការចូលរួមជាកិត្តិយសពី ឯកអគ្គរាជទូតតំណាងស្រា Hennessy លើពិភពលោក គឺលោក Jean Michel COCHET ផងដែរ។ លោក Jean Michel បានចែករំលែកការ យល់ឃើញ របស់លោក ចំពោះការទទួលស្គាល់នូវ រសជាតិស្រា Hennessy X.O ថាជាស្រា ដែលមានរសជាតិ និងគុណភាពល្អដាច់ គេលើពិភពលោក។



ប្រវត្តិសង្ខេបរបស់ស្រា Hennessy X.O

បង្កើតឡើងដោយលោក Maurice Hennessy នៅក្នុងឆ្នាំ 1870 សម្រាប់មិត្តភក្តិ របស់គាត់មួយក្រុម។ Hennessy X.O (extra old) បង្ហាញឲ្យឃើញ ការបង្កើតឡើងប្រភេទ ស្រាកូញាក់ Cognac  ថ្មីមួយ ដែលមានរសជាតិខ្លាំង សម្បូរបែប និងឋិតថេរ។


 

Hennessy X.O មានលក្ខណៈប្លែកគេដោយសារពណ៌ដូចជ័រឈើដែលបានរក្សាទុកអស់ រយៈពេលជា ច្រើនឆ្នាំ នៅក្នុងធុង ត្រាំស្រាធ្វើអំពីឈើ Oak ដែលត្រូវបានគេ ជ្រើសរើសយ៉ាង សម្រិតសម្រាំង។ ការរួមផ្សំជាច្រើន ដែលមានរសជាតិចម្រុះ រួមបញ្ចូលគ្នា ជាមួយនឹង Eaux De Vie ប្រមាណ 100 មុខ បានធ្វើឲ្យ Hennessy X.O បញ្ចេញនូវ រសជាតិយឺតៗ ឈ្ងុយឆ្ងាញ់ ដែលមាន ក្លិនស្រដៀងម្ទេស និងម្រេចខ្មៅ ព្រមទាំងមាន តុល្យភាពដោយ ផ្លែឈើស្ងួត និងផ្អែម។ 

ទោះបីជាយ៉ាងណាក៏ដោយរសជាតិដែលមិនអាចរកអ្វីមកផ្ទឹមបាននេះ នៅតែមិនបានផ្លាស់ប្តូរ និងបន្ត នៅតាំងតែពីការ បង្កើតឡើងរបស់ស្រា Hennessy X.O មកម្លេះ។ ភាពអស្ចារ្យនេះ នៅតែបន្តធ្វើឲ្យ បណ្តាលអ្នក ឯកទេសភ្លក់រសជាតិ និងអ្នកដែលចូលចិត្ត ប្រភេទស្រាកូញាក់ Cognac ទាំងឡាយមានភាព ភ្ញាក់ផ្អើលនិងស្ញប់ស្ញែង រហូតមកដល់ពេល បច្ចុប្បន្ននេះ ទោះបីជាលោកអ្នក ទទួលទានវាទទេ មិនលាយ ឬលាយទឹកកក ឬលាយជាមួយ សូដាក៏បាន។

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]