UPDATE: ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ចេញមុខ បដិសេធទាំងស្រុង ចំពោះព័ត៌មាន ស្តីពី ការចុះចត បន្ទាន់ របស់ជើងហោះហើរ MH131

អាយឡែន៖ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH131 ផ្ទុកអ្នកដំណើរ ១៧១ នាក់ និងបុគ្គលិក ១១ នាក់ ត្រូវបង្ខំចិត្តចុះចតភ្លាមៗ នៅប្រទេស អាយឡែន បន្ទាប់ពីប្រព័ន្ធត្រួតពិនិត្យ នៅលើយន្តហោះ Boeing 777-200ER ខូតខាតជាដំណំ ដោយសារតែ កម្តៅ និងកម្ទេចកម្ទី ខណៈពេល យន្តហោះ បានហោះទាំងកម្រោល កាត់ពីលើ ភ្នំភ្លើង Bardarbunga ដែលកំពុងតែឆេះ សន្ធោរសន្ធៅ នោះ។

បើតាមសាក្សី លោក Mohamed Teuku ដែលបានធ្វើដំណើរ តាមជើងហោះហើរនេះ បានប្រាប់ឲ្យដឹងថា៖ “ខ្ញុំបានឃើញភ្នំភ្លើងផ្ទុះ បញ្ចេញ ផ្សែងខ្មៅជាច្រើន ប៉ុន្តែមិនដឹងយ៉ាងម៉េច អ្នកបើកយន្តហោះ នៅតែជម្នះ ហោះឆ្លងកាត់វា រហូតដល់យន្តហោះញ័រ និងរង្គើជាខ្លាំង ហើយខ្ញុំស្មានថា យន្តហោះនឹងអាច ធ្លាក់ហើយ។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី នឹងយកហេតុការណ៍នេះ ទុកជាមេរៀន មិនគួរយក អាយុជីវិត អ្នកដំណើរ មកលេងសើចអញ្ចឹងទេ ហើយក៏គ្មានថ្ងៃ ឃើញវត្តមានរបស់ខ្ញុំ នៅលើជើង ហោះហើរ ម៉ាឡេស៊ី ទៀតដែរ។”

ក្នុងនោះដែរ អនុប្រធានប្រចាំតំបន់ របស់អាកាសចរណ៍ ម៉ាឡេស៊ី លោក PK Lee ក៏បានបដិសេធដែរថា ក្រុមហ៊ុនបានធ្វើការវាយតម្លៃ ពីហានិភ័យ រួចជាស្រេចហើយ ទើបជ្រើសរើសផ្លូវហោះហើរនេះ ដើម្បី ធានាថា ជីវិតរបស់អ្នកដំណើរ គឺមានសុខសុវត្ថិភាព ១០០%។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញការហោះហើរ និងសេដ្ឋកិច្ចជាច្រើន បានប៉ាន់ប្រមាណថា ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី អាចនឹង ពិបាកងើប និងស្តារមុខមាត់ឡើងវិញណាស់ បើធ្ងន់ធ្ងរជាងនេះ អាចនឹងបិទទ្វារ ដោយសារតែបញ្ហាហិរញ្ញវត្ថុ រ៉ាំរ៉ៃ ដែលកើតមានស្រាប់ បូករួមជាមួយនឹង សោកនាដកម្ម ទាំងពីរលើក ដែលកើតឡើងទៅលើ ជើងហោះហើរ MH370 និងជើងហោះហើរ MH17 ផងដែរ៕



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]