បារាំង៖ វាជារឿងដ៏ គួរឲ្យភ្ញាក់ផ្អើលមួយ ដែលគ្រូបង្រៀនម្នាក់ ហ៊ានចុះទៅតតាំង និងចាប់សត្វពស់ ដែលជាប្រភេទ ពស់ថ្លាន់ធំជាងគេ បំផុតក្នុងពិភពលោក (Anaconda) ដោយដៃទទេ បន្ទាប់ពីពស់ មួយក្បាលនោះបាន ស៊ីសត្វឆ្កែចិញ្ចឹម របស់គាត់។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា គ្រូបង្រៀនម្នាក់ មានឈ្មោះថា Sebastien Bascoules អាយុ៣៩ឆ្នាំ រស់នៅក្នុងតំបន់ French Guiana នៃប្រទេសបារាំង បានដើរចូលក្នុង ទន្លេរាក់មួយ ដោយដៃទទេ ដើម្បីចូលទៅចាប់ សត្វពស់ថ្លាន់ដ៏ មហាគ្រោះថ្នាក់មួយក្បាល ដែលទើបស៊ី ឆ្កែចិញ្ចឹមរបស់ គាត់កាលពីប៉ុន្មាន ម៉ោងមុននោះ។

អ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលខ្លាំង បំផុតនោះគឺថា គ្រូបង្រៀនគណិតវិទ្យា ម្នាក់នេះអាច យកឈ្នះនិង ចាប់អូសសត្វ ពស់ដែលមានទម្ងន់ ជាង៨០គីឡូក្រាម និងមានប្រវែង ប្រហែលជា ៥ម៉ែត្រកន្លះ មកលើគោក ដោយមិនមាន អាវុធឬក៏ ឧបករណ៍អ្វីនៅក្នុងដៃ សម្រាប់ជំនួយឡើយ។

លោក Sebastien បាននិយាយថា “ខ្ញុំវិះតែនឹង លង់ខ្លួនអស់ជីវិត ព្រោះថាមុនដំបូងខ្ញុំ គ្មានភាពភ័យខ្លាច ចំពោះសត្វពស់នោះឡើយ ព្រោះខ្ញុំស្មានថា វាតូចតែដល់ពេល ដែលខ្ញុំនិងវា ធ្វើការតតាំងដាក់គ្នា ខ្ញុំស្រាប់តែចាប់អារម្មណ៍ ថាពស់មួយក្បាលនោះ ធំមែនទែន ដូច្នេះខ្ញុំក៏ហៅមិត្ត របស់ខ្ញុំម្នាក់ទៀត ឲ្យជួយចាប់កន្ទុយរបស់វា បើមិនអញ្ចឹងខ្ញុំ ច្បាស់ជាត្រូវ វារឹតនិងលេប ទាំងមូលជាមិនខាន”។

យ៉ាងណាមិញ បន្ទាប់ពីចាប់បាន សត្វពស់នោះហើយ គាត់ក៏បាននាំវា មកផ្ទះដើម្បី ឲ្យគ្រួសាររបស់ គាត់មើល មុននឹងយកវា ទៅព្រលែងនៅឯ ព្រៃមួយដែលនៅ ឆ្ងាយពីទីនោះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរចំពោះ ទង្វើបុរសម្នាក់នេះ?


ប្រភព៖ មីរ័រ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]