ខេត្តបាត់ដំបង ៖ ជនជាតិថៃ៣នាក់ ត្រូវនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយ នគរបាលស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួន ដោយពួកគេ ជាប់ពាក់ព័ន្ធនឹង ការចរាចរ លុយដុល្លារក្លែងក្លាយ ជាង៧លានដុល្លារ ។

ការឃាត់ខ្លួន ធ្វើឡើង កាលពីវេលា ម៉ោង១១និង ១០នាទីព្រឹក ថ្ងៃទី១៩ កញ្ញា នៅក្នុងសាយឡូ របស់ឈ្មោះ ហួត អូន ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ។

បើតាមសេចក្តីរាយការណ៍ ឱ្យដឹងថា ជនសង្ស័យ ជាជនជាតិថៃ ខាងលើ ១-ឈ្មោះ ជីត គីប ភេទប្រុស អាយុ៤៧ឆ្នាំ ២-ឈ្មោះ ប្រា ម៉ូត ភេទប្រុស អាយុ៤៣ឆ្នាំ និង ៣-ឈ្មោះ ចំរ៉ាត់ វង្សា ភេទប្រុស អាយុ៤៣ឆ្នាំ ។ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ច ដកហូតបានលុយ ដុល្លារក្លែងក្លាយ ចំនួន ៣កេះ ស្មើនឹង ៧លាន ១សែន ៦ម៉ឺនដុល្លារ ។

បច្ចុប្បន្នជនសង្ស័យ បាននិងកំពុង ត្រូវសមត្ថកិច្ច សាកសួរ នៅអធិការដ្ឋាន ស្រុកភ្នំព្រឹក ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]