ចិន៖ មានរឿងគួរឲ្យ រន្ធត់ចិត្តមួយ ដែលបានកើតឡើង លើសិស្សប្រុសម្នាក់ បានជាប់ខ្លួន នៅក្នុង ជណ្តើរប្រអប់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់នោះ ជាសិស្សរៀនខាងផ្នែក ស្ថាបត្យកម្ម នៅសាកល វិទ្យាល័យមួយ ឈ្មោះ Huaqiao នៅ Xiamen ។ ចំពោះទិដ្ឋភាពគួរឲ្យ តក់ស្លុតនេះ ត្រូវបានថតជាប់ សកម្មភាពទាំងស្រុង ដែលដំបូង គឺឃើញគាត់បាន បើកទ្វារជណ្តើរប្រអប់ ប៉ុន្តែវាមិន ព្រមឈប់ នោះទេ នៅតែរត់ចុះឡើងៗ ស្រាប់តែខ្លួនរបស់គាត់ បានជាប់ក្នុង ជណ្តើរប្រអប់នោះតែម្តង។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែកញ្ញា វេលាម៉ោង៥ និង៥០នាទីល្ងាច។

ជាមួយគ្នានោះដែរ សន្តិសុខជាច្រើននាក់ ក៏បានប្រញាប់មក កន្លែងហេតុការណ៍នោះដែរ បន្ទាប់ពីពួកគេ ទទួលបានដំណឹងនេះ។ បន្ថែមពីនេះ ទៅទៀត ក្រុមជួយសង្រ្គោះ បានគ្រប់គ្រងជណ្តើរប្រអប់ ឲ្យបើក បានវិញ ប៉ុន្តែជាអកុសល គឺពួកគេឃើញ បុរសម្នាក់នេះ បានដាច់ខ្យល់ ស្លាប់បាត់ ទៅហើយ។

យ៉ាងណាមិញ នៅម៉ោង០៨ និង៤៩នាទីយប់ សាកសពរបស់គាត់ ត្រូវបានតំកល់ទុក នៅបរិវេណនៃ សាកលវិទ្យាល័យ ហើយគ្រួសាររបស់គាត់ ក៏បានមកដល់ នៅម៉ោង៩យប់។ ចំពោះករណីនេះ ប៉ូលីស និងអាជ្ញាធរ កំពុងតែស៊ើបអង្កេត បន្តផងដែរ៕

ទស្សនាទិដ្ឋភាព គួរឲ្យរន្ធត់ចិត្ត មួយនេះទាំងអស់គ្នា៖

ប្រភព Tomonews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]