ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវចោរបាញ់១គ្រាប់ ចំភ្លៅខាងឆ្វេង និងប្រវាយប្រតប់គ្នា ទីបំផុត ត្រូវចោរវាយបែកក្បាល និងប្រមូលយក មាសអស់២តម្លឹង និងប្រាក់ ៤ពាន់ដុល្លារ ហើយរត់គេចខ្លួន បាត់អស់ ។

ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ កញ្ញា ២០១៤ នេះ ស្ថិតនៅក្នុង ភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះផាត់ សូដា ភេទប្រុស អាយុ៣៣ឆ្នាំ និងប្រពន្ធ ឈ្មោះ ហែម សុវណ្ណី អាយុ៣២ឆ្នាំ និងម្តាយ ឈ្មោះ គុន សាម៉ុន អាយុ៥៩ឆ្នាំ ។

តាមការបំភ្លឺ ពីម្តាយជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កូនៗរបស់គាត់ កំពុងតែដេកលក់ នៅសល់តែគាត់ មិនសូវស្រួលខ្លួន ក៏ងើបអង្គុយ កោសខ្យល់ខ្លួនឯង ស្រាប់តែសូរសំឡេង ដូចជាមាននរណាម្នាក់ គាស់បង្អួច ក៏អើតមើល ពេលនោះ មានឆ្កែព្រុស យ៉ាងខ្លាំង ។

គាត់បន្តថា កូនប្រុសគាត់ ភ្ញាក់ដឹងខ្លួនដែរ និងបានអើតមើល ទៅក្រៅ ក៏ឃើញចោរៗ កំពុងតែគាស់បង្អួច ។ ពេលនោះ កូនប្រុសគាត់ ស្រែកថា ចោរៗ ធ្វើឱ្យចោរនោះ បាញ់សំដៅមកលើ កូនប្រុសគាត់ ត្រូវចំភ្លៅខាងឆ្វេង មួយគ្រាប់ និងបានចាប់ ប្រពន្ធចងផងដែរ ។
ក្រោយពីធ្វើសកម្មភាព បាញ់ហើយ ចោរទាំងនោះ ក៏បានវាយ ទៅលើកូនប្រុសគាត់ ថែមទៀត ធ្វើឱ្យគាត់ មានការភិតភ័យ ក៏សន្លប់បាត់ទៅ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]