អ្នកលេងហ្វេសប៊ុក ធ្លាប់ផ្ទុះសំណើច ម្តងរួចមកហើយ នូវវីដេអូឃ្លីបមួយ ដែលបុរសស្រវឹងម្នាក់ បានធ្វើឲ្យមន្ត្រីនគរបាល វិលមុខ នឹងការផ្លុំខ្យល់ ពិនិត្យរកជាតិអាល់កុល ខណៈវីដេអូឃ្លីប ថ្មីមួយទៀត ទើបនឹងត្រូវបាន បង្ហោះចែកចាយ នាពេលកន្លងទៅនេះ និង ទទួលបានការចាប់អារម្មណ៍ចុច ទស្សនា មិនតិចនោះដែរ។

វីដេអូឃ្លីបរយៈពេល ជាង ២នាទី បង្ហាញពីមន្ត្រីនគរបាល ព្យាយាម ឲ្យបុរសរូបនេះ ផ្លុំខ្យល់ជាច្រើនដង តែត្រូវបានបុរស ផ្ទុកជាតិ ស្រវឹងនេះ មិនព្រមផ្លុំខ្យល់ឲ្យអស់ពីពោះ ដើម្បីស្វែងរកជាតិអាល់កុល ក្នុងខ្លួនរបស់គាត់នោះឡើយ។ ទោះជាយ៉ាងណា មន្ត្រីនគរបាល គាត់មាន ភាពអត់ធ្មត់ផងដែរ បើទោះបីត្រូវ ព្យាយាមម្តងហើយម្តងទៀត ជាច្រើនដង យ៉ាងណាក៏ដោយ។ គួរបញ្ជាក់ដែរថា ប្រភពវីដេអូ មិនបាន ឲ្យដឹងថា វីដេអូនេះ កើតឡើង នៅក្នុងទីតាំងណា នោះទេ។ ដើម្បជ្រាបច្បាស់ មានតែទស្សនាវីដេអូឃ្លីប ខាងក្រោម ទាំងអស់គ្នា៖

វីដេអូវគ្គមុន៖ ធានាថាសើច! មន្រ្តីនគរបាល ត្រូវអ្នកស្រវឹង ធ្វើឲ្យវិលមុខ ព្រោះមិនព្រមផ្លុំខ្យល់ ពិនិត្យរក ជាតិអាល់កុល

ខាងក្រោម វីដេអូត្រូវគេបង្ហោះចែកចាយ លើហ្វេសប៊ុក នាពេលថ្មីៗនេះ ៖

ខាងក្រោមជាវីដេអូចាស់ ករណីស្រដៀងគ្នា កាលពីលើកមុន៖

ប្រិយមិត្ត មានចំណាប់អារម្មណ៍ និង មតិ យ៉ាងណាខ្លះ ចំពោះ វីដេអូមួយនេះ?

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]