ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវគេប្រទះឃើញ អណ្តែតទឹក នៅជិតបែចិញ្ចឹមត្រី មួយកន្លែង ស្ថិតនៅ ម្តុំគីឡូម៉ែត្រលេខ៩ ភូមិសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០៤ បន្ទាប់ពីជនរងគ្រោះ បាត់ខ្លួន រយះពេល មួយយប់ មួយថ្ងៃរួចមក។

ក្រុមគ្រួសារ ជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ បុំ សុភក្តិ ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករដៃត្រី មានស្រុកកំណើត ភូមិបឹង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បើតាមការឱ្យ ដឹងពីឪពុកមា របស់ជនរគ្រោះ បញ្ជាក់ថា ជនរងគ្រោះ ទើបមកធ្វើជាកម្មករ ដាយត្រីរយះពេល ៣ថ្ងៃប៉ុណ្ណោះ ហើយគេមិនចេះ ហែលទឹកនោះទេ។ ប្រភពបន្តថា ជនរងគ្រោះ បាត់ខ្លួនកាលពីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ខណះដេកនៅជាមួយ កម្មករ ផ្សេងទៀត នៅលើបែត្រីស្រាប់តែ បាត់ខ្លួនរហូត មួយយប់មួយថ្ងៃ ទើបប្រទះឃើញ សពអណ្តែតទឹកនៅ ព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ។

សពជនរងគ្រោះ ត្រូវបានស្រង់យក មកលើគោក ហើយសមត្ថកិច្ច ក៏បានធ្វើការត្រួតពិនិត្យ តាមជំនាញ ។ បន្ទាប់ពីសមត្ថកិច្ច បច្ចេកទេស ធ្វើកោសល្យវិច្ច័យបញ្ជាក់ថា ជនរងគ្រោះពិតជា ស្លាប់ដោយសារ ធ្លាក់ទឹកលង់ស្លាប់មែន នៅលើខ្លួន សពមិនមានអ្វីគួរ ឱ្យសង្ស័យនោះទេ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]