ភ្នំពេញ៖ បន្ទាប់ពីមានការ ពិចារណា ក្នុងការផ្តល់និន្ទេស ដល់បេក្ខជន ប្រឡងបាក់ឌុប លើកទី២ ដោយរបៀបណានោះ ក្រសួងអប់រំបាន ប្រកាសថា ក្រសួងនឹងផ្តល់និន្ទេស A ដល់ E ចំពោះការប្រលង លើកទី២ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ១៣ ខែតុលា ខាងមុខនេះ ដូចការប្រលងបាក់ឌុប លើកទី១ដែរ។

ខណៈដែលសិស្សជាប់ មួយចំនួនយល់ឃើញថា ការប្រឡងលើកទី២ មិនគួរកំណត់និទ្ទេសនោះទេ ព្រោះពួកគេធ្លាប់ប្រឡង ធ្លាក់ម្តងរួចមកហើយ ដើម្បីផ្តល់យុត្តិធម៌ ដល់សិស្សប្រឡង ជាប់លើកទី១ តែយ៉ាងណាក្រសួងអប់រំ នៅតែផ្តល់ និន្ទេសធម្មតាពី A ដល់ E ដើម្បីបញ្ជាក់ពីកម្រិត ពិន្ទុនៃការប្រឡង។

យោងតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាលើកទី២ បានឲ្យដឹងថា លទ្ធផលការមាននិទ្ទេស មាន៥កម្រិត គឺនិន្ទេស A, B, C, D ។ ការកំណត់និទ្ទេស មានដូចជា A ល្អប្រសើរ ពិន្ទុសរុបគុណនឹង ០.៩ និទ្ទេស B ល្អណាស់ ពិន្ទុសរុបគុណនឹង 0,8 និទ្ទេស C ពិន្ទុសរុបគុណនឹង ០,7 និទ្ទេស និទ្ទេស C ល្អបង្គួរ ពិន្ទុសរុបគុណនឹង 0,7 និង និទ្ទេស E ពិន្ទុសរុបគុណនឹង 0,6 ។

ក្នុងនោះ ក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ក្នុងករណីចាំបាច់ អាចធ្វើសម្រង់ ឲ្យជាប់បន្ថែម ក្រោយពីមានការយល់ ព្រមពីរដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និង កីឡាតាមភាពជាក់ស្តែង។

សូមបញ្ជាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុង ឱកាសអញ្ជើញ ជាអធិបតីផ្សព្វផ្សាយ គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការការគាំពារ និងអភិវឌ្ឍន៍កុមារតូច នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី០១ ខែកញ្ញា ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី២ សម្រាប់សិស្សធ្លាក់ ដែលធ្វើឡើងនៅ ថ្ងៃទី១៣-១៤ ខែតុលា ខាងមុខនេះ នៅតែតឹងរ៉ឹងដដែល គ្មានការបន្ធូរបន្ថយ ដើម្បីជាប់នោះទេ ទាំងគ្រូ និងក្រសួង ត្រូវតែរក្សានូវ ការរឹតបន្តឹង ដើម្បីចម្រាញ់យក ធនធានពិត។

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ លើកទី១ មានបេក្ខជនប្រឡងជាប់ ត្រឹមតែ ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ ក្នុងចំណោម បេក្ខជនប្រឡង សរុប ៨៩.៩៣៧នាក់។ បេក្ខជនជាប់និទ្ទេស (A) ទូទាំងប្រទេស មានចំនួន ១១នាក់, ( B ) ២៨០នាក់។ ការប្រលងបាក់ឌុប លើកទី១ មានអ្នកសង្កេតការណ៍ ចូលរូម ២.០០០នាក់ ខណៈអង្គភាព ប្រឆាំងអំពើពុករលួយ បានប្រកាសឲ្យអង្គការ សង្គមស៊ីវិល និង វិស័យឯកជនបន្ត ចុះឈ្មោះស្ម័គ្រចិត្ត ជាអ្នកសង្កេតការណ៍ ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្ត ទៅដោយរលូន តឹងរ៉ឹង ស្របតាមកំណែទម្រង់ របស់រាជរដ្ឋាភិបាល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]