ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញកំណើនវីដេអូ ដែលបានថតជាប់សកម្មភាព ប្រជាពលរដ្ឋ ក្របួចបានចោរ បង្ហោះនៅលើហ្វេសប៊ុក ហាក់ដូចជាកើតមាន មិនចេះដាច់សោះឡើយ ដោយវីដេអូមួយ រសាត់ទៅ មិនយូរប៉ុន្មានផង ឥឡូវនេះចូលមកដល់ វីដេអូថ្មីមួយទៀតហើយ។

ដូចគ្នានេះដែរ វីដេអូមួយទៀត ត្រូវបានប្រទះឃើញ នៅលើបណ្តាញហ្វេសប៊ុក  សារជាថ្មី ដោយលើកនេះ ប្លែកខុសពីលើកមុនៗ ឯទៀត ពោលគឺចោរឆក់ម្នាក់នេះ បន្ទាប់ពីត្រូវបងប្អូនប្រជាពលរដ្ឋ ក្របួចបាន និងវាយម្នាក់មួយដៃ មួយជើងហើយនោះ បែរជាលើកដៃអង្វរ.ក និងស្រែករកឳពុកម្តាយទៅវិញ។

គួរបញ្ជាក់ផងដែរថា មិនមានប្រភព ច្បាស់លាស់ណាមួយ អាចបញ្ជាក់ពីទីកន្លែង កើតហេតុនោះទេ ខណៈនៅចុងបញ្ចប់ គេសង្កេតឃើញ មានកិច្ចអន្តរាគមន៍ ពីមន្ត្រីអាជ្ញាធរ នៅតំបន់នោះផងដែរ៕

ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]