អាមេរិក៖ យោងតាមការគណនា ដោយប្រើប្រាស់វិធីសាស្ត្រស្ថិតិ អ្នកស្រាវជ្រាវបានរកឃើញថា ចំនួន ដង់ស៊ីតេ ប្រជាជននៅលើ ពិភពលោក នឹងកើនឡើងខ្លាំង រហូតដល់ ១១ កោដិនាក់ នៅចុងសតវត្សទី ២១ នេះ ពោលគឺ ក្នុងឆ្នាំ ២១០០ នៃគ.ស ពោលគឺ រយៈ ពេល ៨៦ ឆ្នាំទៀត នឹងមានមនុស្សថ្មី កើតឡើង ជាង ២ ពាន់លាននាក់ នេះបើតាមការប៉ាន់ស្មាន របស់អ្នកស្រាវជ្រាវ នាពេលថ្មីៗនេះ។

លោកបណ្ឌិត Adrian Raftery សាស្ត្រាចារ្យ ផ្នែកស្ថិតិវិទ្យា និងសង្គមវិទ្យា នៃសាកលវិទ្យាល័យ Washington ដែលជាអ្នកដឹកនាំ កិច្ចការ ស្រាវជ្រាវនេះ បានឲ្យដឹងថា កិច្ចការស្រាវជ្រាវ បានរកឃើញ លទ្ធផល ឯកភាពគ្នាដោយ គេគិតថាចំនួនប្រជាជនជាង ៧ កោដិនាក់ បច្ចុប្បន្ន នេះ នឹងឈានដល់ ៩ កោដិនាក់នាប៉ុន្មាន ពាក់កណ្តាលសតវត្ស ហើយនឹងកើនឡើង រហូតដល់១១ កោដិ នាចុងសតវត្ស ទី ២១។

ទិន្នន័យច្បាស់ការនេះ បានបង្ហាញឲ្យឃើញថា ទ្វីបអាហ្រ្វិកនឹងមានកំណើន ប្រជាជនកើនឡើងច្រើន ជាងគេពោលពី ចំនួន ១កោដិនាក់ សព្វថ្ងៃ ទៅ ៤កោដិនាក់ ក្នុងឆ្នាំ ២១០០។ ការប៉ាន់ស្មានបែបនេះ ដោយសារតែ គេមិនឃើញមានការថយចុះ នៃសន្ទុះរបស់កំនើនប្រជាជន នៅទ្វីប អាហ្វ្រិកទេ នាប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ ចំនែកទ្វីបផ្សេងទៀត ហាក់មានសន្ទុះកំនើន មនុស្សយឺត ជាក់ស្តែង ទ្វីបអាស៊ីបច្ចុប្បន្ន មាន ចំនួន ៤,៤ កោដិនាក់ អាចនឹងឈានដល់ត្រឹម ៥ កោដិនាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០៥០។ រីឯទ្វីបអាមេរិកខាងជើង, អ៊ឺរ៉ុប និង អាមេរិក ខាងត្បូង អាចនឹង កើនឡើង នូវចំនួនប្រជាជន តិចជាង ១កោដិនាក់៕









ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]