តៃវ៉ាន់៖ សារព័ត៌មានជាច្រើន តែងតែចុះផ្សាយ ពីថ្ងៃរៀបការរបស់ តារាចម្រៀងប្រុសតៃវ៉ាន់ គឺលោកJay Chou  ដែលគាត់ ធ្លាប់បាន ប្រកាសថា នឹងរៀបការជាមួយ តារាម៉ូដែល គឺនាង Hannah Quinlivan នៅឆ្នាំក្រោយ គឺចំថ្ងៃកំណើតរបស់គាត់ គឺថ្ងៃទី១៨ ខែមករា តែម្តង។

ប៉ុន្តែបើយោងតាម សម្តីរបស់នាង Hannah Quinlivan ដែលទើបតែចូលរួម ក្នុងព្រឹត្តិការណ៍មួយ កាលពីថ្មីៗកន្លងទៅនេះ នាងបាន បញ្ជាក់ថា ចំពោះពួកគេទាំង២ មិនទាន់បានសម្រេចចិត្ត ច្បាស់នៅឡើយទេ នូវ ថ្ងៃ និង ទីកន្លែង រៀបការនោះ។ ជាមួយគ្នានោះដែរ នាង Hannahបាន បន្ថែមទៀតដែរថា ពួកគេប្រហែលរៀបចំ អាពាហ៍ពិពាហ៍ នៅទីកន្លែងកំណើត របស់នាង គឺនៅប្រទេសអូស្រ្តាលី ។ ហើយលោក Jay Chou  ក៏មិនបានសុំនាង រៀបការបែបផ្លូវការនោះទេ ប៉ុន្តែគ្រួសារទាំងសងខាង បានជួបជុំគ្នា រួចរាល់ហើយ។

បន្ថែមពីនេះទៅទៀត នាង Hannah ក៏បានបង្ហាញភាពស្មោះត្រង់ ចំពោះសាសនាគ្រឹស្ត គឺរូបនាងនឹង ត្រូវតម ការរួមភេទ មុនថ្ងៃរៀបការ មានន័យថា នាងត្រូវរក្សា ព្រហ្មចារីយ៍របស់នាង  រហូតដល់ថ្ងៃ អាពាហ៍ពិពាហ៍ បានមកដល់។ ហើយចំពោះលោក Jay Chouវិញ ក៏បាន  ចូលសាសនា គ្រឹស្ត បាន២ ទៅ ៣ឆ្នាំ ផងដែរ។

យ៉ាងណាមិញ នៅពេលមានគេ សាកសួរពីនាង Hannah ថា "តើនាងនឹង អញ្ជើញអតីតមិត្តស្រី របស់លោកJay Chou គឺនាង Jolin Tsai មក ចូលរួមដែរទេ"? នាងបាននិយាយថា "ខ្ញុំគិត ថាជារឿងធម្មតា ប៉ុន្តែពួកយើង មិនទាន់បាន ពិភាក្សាចំពោះការអញ្ជើញនេះ នៅឡើយទេ"។ ក្នុងនោះដែរ នាងJolin  ក៏បានជូនពរ ទៅគូស្នេហ៍នេះ ប៉ុន្តែនាង ប្រហែលនឹងមិន បានចូលរួម ក្នុងអាពាហ៍ពិពាហ៍ របស់ពួកគេទេ ពីព្រោះនាង បារម្ភពី ការចាប់អារម្មណ៍ពី ប្រព័ន្ធផ្សព្វផ្សាយ ចំពោះរូបនាង៕



ប្រភព loliipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]