មូលនិធិ GE ពង្រីកការប្តេជ្ញាចិត្តអភិវឌ្ឍវិស័យសុខាភិបាលជាសកល™ នៅក្នុង ប្រទេសកម្ពុជា

ការដាក់ឲ្យដំណើរការឧបករណ៍ពេទ្យនៅ មជ្ឈមណ្ឌលវិទ្យាសាស្រ្ត ប្រព័ន្ធប្រសាទ ដំបូងគេនៅ ប្រទេសកម្ពុជា

- កម្មវិធីអភិវឌ្ឍវិស័យសុខាភិបាលជាសកល™ (DHG) មានគោលដៅ ជំរុញឲ្យមាន ការទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព តាមរយៈការដោះស្រាយ កង្វះខាតធ្ងន់ធ្ងរ នៃមូលដ្ឋាន សុខាភិបាល នៅក្នុងបណ្តា ប្រទេសកំពុងអភិវឌ្ឍន៍

- ការពង្រីកការប្តេជ្ញាចិត្តរួមមានការដាក់ឲ្យដំណើរការឧបករណ៍ ពេទ្យនៅមជ្ឈមណ្ឌល វិទ្យាសាស្រ្ត ប្រព័ន្ធ ប្រសាទ ដំបូងគេ នៅមន្ទីរពេទ្យកាល់ម៉ែត ការចុះហត្ថលេខា លើអនុស្សរណៈនៃការ យោគយល់គ្នា ដើម្បី បង្កើនការទទូលបាន ទឹកស្អាត ការបង្កើតមជ្ឈមណ្ឌលបណ្តុះ បណ្តាល អ្នកបច្ចេកទេស បរិក្ខារសុខាភិបាល

- ការពង្រីកកម្មវិធីថ្មីៗធ្វើឲ្យទឹកប្រាក់វិនិយោគសរុបរបស់កម្មវិធីអភិវឌ្ឍ វិស័យសុខាភិបាល ជាសកល នៅក្នុងប្រទេសកម្ពុជា កើនឡើងរហូតដល់ ១៣លានដុល្លារអាមេរិកក្នុង រយៈពេលប្រាំពីរឆ្នាំ

ភ្នំពេញ - ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៤ - មូលនិធិ GE កំពុងធ្វើជាដៃគូជាមួយក្រសួងសុខាភិបាល នៅក្នុង ប្រទេសកម្ពុជា ដើម្បីពង្រីក កម្មវិធីទាំងឡាយ ដែលទទួល បានការថែទាំសុខភាពសម្រាប់ ប្រជាជន ដែលទទួលការថែទាំ មិនគ្រប់គ្រាន់ រួមទាំងការបើក មជ្ឈមណ្ឌល វិទ្យាសាស្រ្តប្រព័ន្ធ ប្រសាទដំបូងគេ នៅក្នុងប្រទេស នៅមន្ទីរពេទ្យ កាល់ម៉ែត។ គម្រោងជាក់លាក់ រួមមានការកែលម្អហេដ្ឋា រចនាសម្ព័ន្ធ តាមរយៈការដាក់ឲ្យ ដំណើរការបរិក្ខារវជ្ជសាស្រ្ត និងការផ្តល់ ដល់បុគ្គលិកនូវការបណ្តុះ បណ្តាល អំពីការអនុវត្តន៏  ការពិនិត្យព្យាបាល ការបង្កើន លទ្ធភាពទទួល បានទឹកស្អាតសម្រាប់ មូលដ្ឋានសុខាភិបាល និងការបង្កើត មជ្ឈមណ្ឌល បណ្តុះបណ្តាលអ្នក បច្ចេកទេស បរិក្ខារសុខាភិបាល (BMET)។ ការពង្រីកកម្មវិធី ធ្វើឲ្យការ ចំណាយសរុបរបស់មូលនិធិ GE សម្រាប់កម្មវិធី អភិវឌ្ឍវិស័យ សុខាភិបាលជា សកលនៅក្នុង ប្រទេសកម្ពុជាកើន ឡើងរហូតដល់ ១៣ លានដុល្លារ ក្នុងរយៈពេល ប្រាំពីរឆ្នាំ ចាប់តាំងពីមូលនិធិនេះ បានចាប់ផ្តើមលើក ដំបូងនៅក្នុងឆ្នាំ២០០៩។

កម្មវិធីសុខាភិបាលដែលត្រូវបានពង្រីកនេះនឹងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល មានភាពល្អ ប្រសើរ តាមរយៈបច្ចេកវិទ្យាទំនើប និងការបណ្តុះ បណ្តាលបន្ថែម លើបរិក្ខារ បង្កើនបណ្តាញអ្នកបច្ចេកទេស បរិក្ខារពេទ្យ និងបង្កើនលទ្ធភាពទទួល បានទឹកស្អាត តាមរយៈការឧបត្ថម្ភ ប្រព័ន្ធចម្រោះ និងប្រព័ន្ធដាក់ សារធាតុក្លរីន និងការបណ្តុះបណ្តាល អំពីការកែច្នៃទឹកស្អាតសម្រាប់ បុគ្គលិកមូលដ្ឋាន សុខាភិបាល។ ជាមួយនឹងអត្រា ភាពក្រីក្រប្រហែល ២០% លទ្ធភាពទទួលបានការ ថែទាំសុខភាពដែលមានតម្លៃសមរម្យ និងប្រកបដោយគុណភាព សម្រាប់ប្រជាជនជាច្រើន នៅក្នុងប្រទេសកម្ពុជា នៅតែជាអាទិភាពចាំបាច់។

ចំណុចសំខាន់ៗនៃការពង្រីកកម្មវិធីរបស់មូលនិធិ GE រួមមាន៖

  • ការដាក់ឲ្យដំណើរការឧបករណ៏ពេទ្យនៅមជ្ឈមណ្ឌលវិទ្យាសាស្រ្តប្រព័ន្ធ ប្រសាទដំបូងគេ នៅក្នុងប្រទេសកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត ដែលរួមបញ្ចូលទាំង ការបណ្តុះបណ្តាល បុគ្គលិកមន្ទីរពេទ្យអំពីការ ប្រើប្រាស់បរិក្ខារទាំងនោះ។ បរិក្ខារ រួមមាន ប្រព័ន្ធរូបភាពបេះដូង និងសរសៃឈាម បេះដូងចំនួនមួយ ឧបករណ៍ជំនួយការដក ដង្ហើមចំនួនមួយ ម៉ាស៊ីនអេកូ សាស្រ្ត ផ្សេងៗ និងប្រព័ន្ធរូបភាព សម្រាប់ការវះកាត់ចំនួនមួយ។
  • ដោយសហការជាមួយសាកលវិទ្យាល័យ Emoryនិងអង្គការ Assist International និងការបញ្ជាក់តាម រយៈការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) កម្មវិធី “ទឹកស្អាតសម្រាប់ មូលដ្ឋានសុខាភិបាលនៃ ប្រទេសកម្ពុជា” នឹងគាំទ្រដល់ការធ្វើឲ្យប្រសើរឡើង ចំពោះគុណភាព ទឹកទូទៅ និងមានផលប៉ះពាល់វិជ្ជមាន ចំពោះលទ្ធផលនៃ សុខភាព មាតា និងទារក ដែលមាន ការពាក់ព័ន្ធនឹងទឹក និងអនាម័យ។ កម្មវិធីនេះនឹងផ្តល់ប្រព័ន្ធបន្សុទ្ធទឹក សម្រាប់មូលដ្ឋានសុខា ភិបាលរហូតដល់ ១០ កន្លែង ក៏ដូចជាការ បណ្តុះបណ្តាល និងការស្រាវជ្រាវផ្នែក បច្ចេកទេសដើម្បី ធ្វើឲ្យគុណភាព ទឹកមានភាពល្អប្រសើរ។
  • មជ្ឈមណ្ឌល បណ្តុះបណ្តាលអ្នកបច្ចេកទេស បរិក្ខារសុខាភិបាល (BMET) របស់មូលនិធិ GE  នឹងពង្រឹងសមត្ថភាព នៅក្នុងមន្ទីរពេទ្យ ដោយបង្កើនចំនួនអ្នកបច្ចេកទេស ដែលអាចជួសជុល និងថែរក្សាបរិក្ខារបាន។ មន្ទីរពេទ្យផ្សេងៗទៀត នៅជុំវិញសហគមន៍ ក៏អាចប្រើប្រាស់មជ្ឈមណ្ឌល នេះសម្រាប់កម្មវិធីផ្ទាល់របស់ ខ្លួនផងដែរ។

តាមរយៈភាពជាដៃគូជាមួយអង្គការក្នុងស្រុក និងអន្តរជាតិ ដូចជាអង្គការ Engineering World Health, សាកលវិទ្យាល័យ Duke, មន្ទីរពេទ្យកាល់ម៉ែត និងសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត មូលនិធិ GE កំពុងដោះស្រាយចន្លោះប្រហោង ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធ សុខាភិបាលសាធារណៈរបស់ ប្រទេស កម្ពុជា៖ បរិក្ខារពេទ្យ ដែលមិនអាចប្រើប្រាស់បាន។ ចន្លោះប្រហោងនេះគឺ ជារោគសញ្ញានៃ កង្វះខាត ការថែទាំសុខភាពនៅ ក្នុងបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ ដែល បរិក្ខារពេទ្យ ប្រមាណជា ៤០% មិនអាច ប្រើប្រាស់បាន។ ការប្រមូលផ្តុំដើមទុន ចំណេះដឹង និងទេពកោសល្យ ដែលអាចរកបាន នៅក្នុងស្រុក អាចធ្វើឲ្យពីរភាគបីនៃ ឧបករណ៍ទាំងនេះ អាចប្រើប្រាស់ បានឡើងវិញយ៉ាង ឆាប់រហ័ស ជាស្ថិតិមួយ ដែលអាចសម្រេច បានតាមរយៈភាព ជាដៃគូបែបនេះ។

លោកវេជ្ជបណ្ឌិត David Barash នាយកផ្នែកវេជ្ជសាស្រ្តនៃមូលនិធិ GE បានមានប្រសាសន៍ថា “សេចក្តីប្រកាសនា ថ្ងៃនេះគឺជាឧទាហរណ៍មួយថា តើភាពជាដៃគូ គណនេយ្យភាព និងភាពជាអ្នកដឹកនាំ ក្នុងចំណោមភាគីទាំងអស់ -- ក្រសួងសុខាភិបាល ស្ថាប័នមិនស្វែង រកប្រាក់ចំណេញ ស្ថាប័នអប់រំ និងសហគមន៍មូលដ្ឋាន -- មានសារសំខាន់យ៉ាងណា ចំពោះការអភិវឌ្ឍន៏វិសាលភាព និងការជំរុញការ កែលម្អប្រកបដោយ និរន្តរភាព ដែលអាចវាស់វែងបាន នៅក្នុងលទ្ធផល និងផលប៉ះពាល់ ផ្នែកសុខាភិបាល។”

មូលនិធិ GE បានចាប់ផ្តើមកម្មវិធីអភិវឌ្ឍវិស័យសុខាភិបាលជាសកល (DHG) នៅក្នុង ប្រទេសកម្ពុជា នៅឆ្នាំ២០០៩។ តាមរយៈការសហការ របស់មូលនិធិ GE ជាមួយក្រសួងសុខាភិបាល កម្មវិធីអភិវឌ្ឍវិស័យ សុខាភិបាលជាសកល បានធ្វើឲ្យរចនាសម្ព័ន្ធ នៅមន្ទីរពេទ្យចំនួន ៣១ កន្លែងនៅ ក្នុងខេត្តចំនួន ២៥មានភាពល្អប្រសើរ។

កម្មវិធីអភិវឌ្ឍវិស័យសុខាភិបាលជាសកល គឺជាកម្មវិធីមនុស្សធម៌ដែលមានលក្ខណៈពិសេស របស់មូល និធិ GE ដែលមានគោលដៅកែ លម្អការទទួលបានការថែទាំ សុខភាពប្រកបដោយគុណភាពសម្រាប់ ប្រជាជន ងាយរងគ្រោះបំផុតមួយចំនួន ក្នុងចំណោមប្រជាជន ដែលងាយរងគ្រោះបំផុត នៅលើ ពិភពលោក។ ដោយត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៤ កម្មវិធីអភិវឌ្ឍវិស័យ សុខាភិបាល ជាសកល ពង្រឹងប្រព័ន្ធថែទាំសុខភាព នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការធ្វើឲ្យ ប្រសើរឡើង ដល់បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ការ បណ្តុះបណ្តាល និងការគាំទ្រជាបន្ត ដើម្បីធានាបាននូវ ភាពជោគជ័យ និងនិរន្តរភាព។ កម្មវិធីអភិវឌ្ឍ វិស័យសុខាភិបាល ជាសកល បានវិនិយោគ ប្រាក់ចំនួន ១៩ លានដុល្លារ ដើម្បីកែលម្អការទទួល បានការថែទាំនៅ ក្នុងប្រទេស អាស៊ាន។

កម្មវិធីអភិវឌ្ឍវិស័យសុខាភិបាលជាសកលបានផ្តល់ឧបករណ៍ បច្ចេកវិទ្យា និងការបណ្តុះ បណ្តាល ដើម្បីជួយ បង្កើនគុណភាព មូលដ្ឋានសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី និងប្រទេស មីយ៉ាន់ម៉ា និងអនុវត្តដំណោះ ស្រាយសាមញ្ញ និងមាននិរន្តរភាពនៅក្នុង សហគមន៍ដែល ទទួលបានការ ថែទាំមិនគ្រប់គ្រាន់។ កម្មវិធីនៅក្នុង តំបន់ទាំងនេះ បានធ្វើឲ្យសុខភាពមាតា និងទារកមានភាព ល្អប្រសើរ លទ្ធភាពទទួល បានទឹកស្អាត បរិក្ខារពេទ្យ និងការថែទាំទូទៅ តាមរយៈការផ្តល់ការ បណ្តុះបណ្តាល ទូលំទូលាយដល់ បុគ្គលិក សុខាភិបាលនៅក្នុងមូលដ្ឋាន។

John Rice ជាអនុប្រធានមូលនិធិ GE និងជាប្រធាន និងប្រធានអគ្គនាយកនៃ Global Growth & Operations បានមានប្រសាសន៍ថា “យើងមើលឃើញថា កម្មវិធីអភិវឌ្ឍវិស័យសុខាភិបាល ជាសកល ជាវេទិកាដ៏ ល្អប្រសើរមួយ ដើម្បីពង្រឹងការផ្តល់ សេវាសហគមន៍របស់យើង នៅអាស៊ាន ជាពិសេស នៅក្នុងទីផ្សារ ដែលទើបតែរីក លូតលាស់ ដូចជា ប្រទេសកម្ពុជា ជាដើម។ ការផ្តល់ លទ្ធភាពទទួល បានការថែទាំសុខភាព ប្រកបដោយគុណភាព និងការប្រើប្រាស់ ផលិតផល និងជំនាញ របស់មូលនិធិ GE ដើម្បីជួយប្រជាជន នៅទូទាំង ប្រទេសឲ្យរស់នៅ ក្នុងជីវិត ដែលមានសុខភាពល្អ គឺជាវិធីសាស្រ្ត ដ៏អស្ចារ្យមួយ ដើម្បីបញ្ជាក់ថា មូលនិធិ GE គឺជាដៃគូរយៈ ពេលវែងមួយ ដែលពិតជាយកចិត្តទុក ដាក់ចំពោះប្រជាជន និងការអភិវឌ្ឍន៏របស់ ប្រទេសកម្ពុជា ពិតប្រាកដមែន”។

អ្នកចូលរួមនៅក្នុងពិធីដាក់ឲ្យដំណើរការឧករណ៏ពេទ្យនៅមជ្ឈមណ្ឌលវិទ្យាសាស្រ្ត ប្រព័ន្ធប្រសាទ រួមមាន រដ្ឋមន្រ្តីក្រសួង សុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង, ឯកអគ្គរដ្ឋទូតនៃ សហរដ្ឋ អាមេរិក ប្រចាំនៅ ប្រទេសកម្ពុជា ឯកឧត្តម William E. Todd, អគ្គនាយកមន្ទីរពេទ្យ កាល់ម៉ែត ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា, មន្រ្តីប្រតិបត្តិនៃមូលនិធិ GE រួមមាន John Rice ជាអនុប្រធាន មូលនិធិ GE និងជាប្រធាន និងប្រធាន អគ្គនាយនៃ Global Growth & Operations, វេជ្ជបណ្ឌិត David Barash នាយកផ្នែកវេជ្ជសាស្រ្តនៃមូលនិធិ GE, Stu Dean ប្រធានអគ្គនាយកមូលនិធិ GE ប្រចាំអាស៊ាន, MyLan  Nguyen ប្រធានអគ្គនា យកមូលនិធិ GE ប្រចាំប្រទេសវៀតណាម និងប្រទេស កម្ពុជា និង ដារ៉ារិទ្ធិ លឹម អ្នកដឹកនាំប្រចាំ ប្រទេសសម្រាប់មូលនិធិ GE ប្រចាំប្រទេសកម្ពុជា។




អំពីមូលនិធិGE

មូលនិធិ GE ដែលជាអង្គការមនុស្សធម៌របស់ GE ប្តេជ្ញាបង្កើតពិភពលោកមួយ ដែលមានដំណើរល្អ ប្រសើរឡើង។ យើងផ្តល់អំណាចដល់ប្រជាជន តាមរយៈការជួយ ពួកគេបង្កើតជំនាញ ដែលពួកគេត្រូវការ ដើម្បីទទួលបានភាពជោគជ័យ នៅក្នុងវិស័យសេដ្ឋកិច្ចសកល។ យើងផ្តល់ដល់ស ហគមន៍នូវបច្ចេកវិទ្យា និងសមត្ថភាពក្នុងការ កែលម្អលទ្ធភាពទទួលបាន សុខភាព និងការអប់រំប្រសើរជាងមុន។ យើងលើក តម្កើងគំនិត ដែលដោះស្រាយបញ្ហា ប្រឈមដែលពិបាកដោះស្រាយជាងគេ បំផុតនៅលើ ពិភពលោក ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឲ្យការរស់នៅ មានភាពល្អប្រសើរឡើង។ មូលនិធិ GE អាចដំណើរ ការទៅ បានដោយសារសន្តានចិត្ត និងទេពកោសល្យរបស់ និយោជិករបស់យើង ដែលមានការ ប្តេជ្ញា ចិត្តយ៉ាងមោះ មុតចំពោះសហគមន៍ របស់ពួកគេ។ យើងកំពុងធ្វើការងារដែលធ្វើឲ្យ ពិភពលោកមានភាពល្អ ប្រសើរឡើង។

  • សូមតាមមើលមូលនិធិ GE នៅ www.gefoundation.com និងតាមរយៈ Twitter នៅ @GE_Foundation

អំពី GE

GE (NYSE: GE) ធ្វើការលើចំណុចទាំងឡាយ ដែលមានបញ្ហា។ បុគ្គលិកដែលល្អជាងគេ បំផុត និង បច្ចេកវិទ្យា ដែលល្អជាងគេបំផុត ធ្វើការជាមួយនឹងបញ្ហាប្រឈម ដែលពិបាកដោះស្រាយ ជាងគេបំផុត។ ការស្វែងរកដំណោះស្រាយ ផ្នែកថាមពល សុខភាព និងលំនៅដ្ឋាន ការដឹកជញ្ជូន និងហិរញ្ញវត្ថុ។ ការបង្កើត ការផ្តល់អំណាច ធ្វើឲ្យពិភពលោក មានចលនា និងដោះស្រាយបញ្ហា របស់ពិភពលោក។ មិនមែនគ្រាន់តែ ជាការស្រមើ ស្រម៉ៃប៉ុណ្ណោះទេ ប៉ុន្តែគឺកំពុងធ្វើ។ GE ធ្វើការងារ។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនា វែបសាយត៍របស់ ក្រុមហ៊ុននៅ www.ge.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]