ថៃ៖ ឲ្យតែដល់រដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋខ្មែរ តែងតែងើបពីព្រលឹមទាបភ្លឺ រៀបចំខ្លួន ដើម្បីទៅបោះ បាយបិណ្ឌ ឧទ្ទិសដល់ប្រែត ទាំងឡាយ ដែលគ្មានសាច់ញាតិ និងត្រូវគេប្រលែងមក ចំនួន ១៥ ថ្ងៃនោះ។

ដូចគ្នានេះដែរ ស្រាប់តែនៅលើបណ្តាញហ្វេសប៊ុក គេឃើញមានវីដេអូមួយ បង្ហាញពីប៉ុស្ត៍ ទូរទស្សន៍ថៃ មួយ បានចាក់ផ្សាយវីដេអូ ថតជាប់រូបភាពប្រែត ស្តែងៗ ធ្វើឲ្យព្រឺសម្បុរខ្ញាកតែម្តង។

បើទោះជាវីដេអូ បញ្ជាក់ថាថតជាប់ប្រែត យ៉ាងណាក៏ដោយ ក៏មានអ្នកលេងហ្វេសប៊ុកខ្លះ មានអបិយជំនឿ ជឿថាពិតជាមានមែន ខណៈខ្លះទៀត ដូចជាមិនសូវជឿ រឿងខ្មោចប្រែត ប៉ុន្មានទេ។

គួរបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាបាន ចាប់ផ្ដើម កាន់បិណ្ឌទី១ តាំងពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៤ មកម្ល៉េះ ដែលការកាន់បិណ្ឌនេះ មានរយៈពេល ១៥ថ្ងៃ និង បិណ្ឌទី១៥ គឺថ្ងៃបង្ហើយ និងជាថ្ងៃភ្ជុំធំ ដែលគេតែងតែសង្កេតឃើញ ប្រជាជនខ្មែរភាគច្រើន នាំគ្នា ពពាក់ពពូនទៅកាន់ វត្ដអារ៉ាម ខណៈពេលដែល មានថ្ងៃឈប់ សម្រាកពីការងារ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២ ,២៣ និង ២៤ ៕

ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

 

តើប្រិយមិត្តជឿថា មានប្រែត ដែររឺទេ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]