ក្រុមអ្នកស៊ើបអង្កេត កំពុងតែបើកការស្រាវជ្រាវ រកមូលហេតុ ដែលនាំឲ្យយន្តហោះ ប៊ូអ៊ីង 777-300 មួយគ្រឿង របស់ក្រុមហ៊ុន អាកាសចរណ៍ Jet Airways បានដាំដូងចុះក្រោម កម្រិតកម្ពស់ ៥ ០០០ ហ្វីត ស្មើនឹង ១.៥ គីឡូម៉ែត្រ ក្នុងតំបន់ដែនអាកាស នៃប្រទេសទួរគី។

ហេតុការណ៍នេះ បានកើតឡើង កាលពីខែ សីហា ខណៈពេលដែល យន្តហោះខាងលើ ផ្ទុកអ្នកដំណើរ ២៨០ នាក់ ត្រូវធ្វើដំណើរចេញពីទីក្រុង ម៉ុមបៃ របស់ប្រទេសឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុង Brussels របស់ប្រទេសប៊ែលហ្សិច។

បើតាមការឲ្យដឹងពីជំនួយការ បើកយន្តហោះ បានប្រាប់សារព័ត៌មាន ឲ្យដឹងថា នៅខណៈពេលនោះ ជាពេលសម្រាករបស់កាប៊ីតែន ហើយភារកិច្ច បញ្ជាយន្តហោះ គឺធ្លាក់ទៅលើរូបនាង។ រូបនាងមិនដឹងថា យន្តហោះបានដាំដូង ចុះក្រោម ជិត ២ គីឡូម៉ែត្រ ដូចនេះទេ ព្រោះតែរវល់ឆែកឯកសារ នៅលើទូរស័ព្ទ។

ទន្ទឹមនឹងនេះដែរ អគ្គនាយកដ្ឋាន អាកាសចរណ៍ស៊ីវិល របស់ប្រទេសឥណ្ឌា បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ទៅលើហេតុការណ៍នេះ ដោយបើកឲ្យមាន ការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ព្រោះថានេះ ជាការធ្វេសប្រហែស ដ៏ធ្ងន់ធ្ងរមួយ របស់ជំនួយការបើកយន្តហោះ ប៊ិះនាំមកនូវ សោកនាដកម្ម យន្តហោះបុកគ្នាទៀតផង បើកុំបានអ្នកបញ្ជានៅក្រោមដី air traffic controller នៅទីក្រុង Ankara ប្រទេសអ៊ុយក្រែន ជូនដំណឹងទាន់ពេលទេនោះ។

គួរបញ្ជាក់ផងដែរថា ទាំងកាប៊ីតែន និងជំនួយការ បើកយន្តហោះ ត្រូវភ្ជួរអាជ្ញាប័ណ្ណ ផ្អាកការបើកបរ មួយរយៈពេលសិន រហូតដល់របាយការណ៍ លទ្ធផល ចេញផ្សាយជាផ្លូវការ៕



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]