ចិន៖ តើអ្នកធ្លាប់ឃើញ ការដើរជាជួរៗ និង ដើរជាក្បួន រាងកាយដូចជាមនុស្សយន្ត របស់ ប៉ូលីសយោធា ចិន នៅពេលមានបុណ្យជាតិធំ ក្នុង ប្រទេសចិនដែរឬទេ? ហើយតើធ្លាប់ធ្ងល់ឬទេ ហេតុអ្វីប៉ូលីសយោធា ចិន ដើរជាក្បួននោះ ដោយភាពស្រុះគ្នា បែបនោះ ?

បើតាម ប្រភពព័ត៌មានបាន បង្ហាញឲ្យដឹងថា ដើម្បីក្លាយជា ប៉ូលីស ឬ យោធា ក្នុងអង្គភាព និងក្រុមណាមួយ ក្នុងប្រទេសចិននោះ ប៉ូលីសឬ យោធា ចិន ត្រូវទាមទារឲ្យ គោរពវិន័យយ៉ាងតឹងរឹង និង ហ៊ានបូជាពលីកម្ម ដើម្បីជាតិមាតុភូមិ ផងដែរ។ លើសពីនេះទៀត ទាំងក្រុមប៉ូលីស ការពារសណ្តាប់ធ្នាប់សង្គម និង ក្រុមយោធា គឺត្រូវគោរពវិន័យ យ៉ាងម៉ត់ចត់ និង តួនាទី ភារកិច្ចរបស់ពួកគេផងដែរ ។

កងយោធាចិន ក៏ដើរតួនាទី និងត្រូវបំពេញ បេសកកម្មជួយប្រជាជនចិន នៅពេលប្រជាជន រងគ្រោះដោយសារ មហន្តរាយធម្មជាតិនានា ផងដែរ។ អ្វីដែលលើសពីនេះ ទៀតនោះ កងយោធា និងប៉ូលីសចិន គឺភារកិច្ចក្នុង ការហ្វឹតហាត់ ដើម្បីចូលរួមក្នុងការ ដើរជាក្បួនព្យុហយាត្រា ក្នុងពិធីបុណ្យ ចិនផងដែរ។

យ៉ាងណាមិញ ប្រភពដដែលបាន បង្ហាញឲ្យឃើញ នូវរូបភាពនៃការហ្វឹកហាត់ដើរ ជាក្បួននោះ គឺ យោធាឬ ប៉ូលីសទាំងអស់ត្រូវ រៀនពីរបៀប ដើរក្បួន ការបង្វិលខ្លួនឲ្យត្រង់ និងការប្រើដៃ និងជើង និងក្បាល ឲ្យមានភាពស្រុះ យ៉ាងឥតខ្ចោះផងដែរ។ ការហាត់ទាំងនោះថែម ទាំងមាន ប្រើប្រាស់ ឧបករណ៍អាច មុតសាច់ មួយចំនួន ដូចជាម្ជុល ខ្សែ និង ដងឈើ ជាដើមដូច ក្នុងរូបភាពខាងក្រោមនេះ ៕

-ម្ជុលខ្ទាស់ជាប់នឹងក-អាវ ដែលឲ្យយោធាដែលហ្វឹកហាត់ អាចមើលត្រង់និងដើរត្រឹមត្រូវតាមក្បួនដើរ

- យោធាដែលហ្វឹកហាត់ត្រូវ រៀនឈរ ដោយពាក់មួកបញ្ចៀស មិនឲ្យជ្រុស  

- ការដាក់ខ្សែ ដែលអាចឲ្យយោធាដែលហ្វឹកហាត់ អាចលើកដៃឲ្យត្រង់នឹងត្រឹមត្រូវបាន 

- យោធាដែលហ្វឹកហាត់ត្រូវ ប្រើឈរ ដើម្បីអាចរៀនឈរឲ្យបានត្រង់ល្អ 

វីដេអូ ការដើរក្បួនដ៏ធំមួយ ក្នុងប្រទេសចិន 

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព៖ Rocketnews

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]