ខេត្តបាត់ដំបង ៖ បុរសជាបងថ្លៃម្នាក់ឆ្លៀតពេលប្រពន្ធនិងអ្នកនៅក្នុងផ្ទះទាំងអស់ទៅបោះបាយបិណ្ឌ នៅឯវត្ត ក៏ប្រើល្បិច ហៅប្អូនថ្លៃឱ្យ មកកោសខ្យល់ឱ្យ លុះឃើញឱកាសក៏ចាប់ នាងបម្រុងរំលោភ តែត្រូវនាងស្ទុះងើប ចេញចុះពីលើ ផ្ទះរត់ចុះក្រោម តែត្រូវបុរសនោះតាម ចាប់រហូត បានសម្រេច ហើយក្រោយ មកត្រូវនារីរងគ្រោះប្រាប់ម្តាយ និងប្រពន្ធ ប្តឹងឱ្យសមត្ថកិច្ច ចាប់ខ្លួនតែម្តង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ កញ្ញា ២០១៤ ស្ថិតនៅភូមិ ដំណាក់សីលា ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះដួង គីមលី អាយុ៣០ឆ្នាំ មានទីលំនៅក្នុងក្នុងភូមិ កើតហេតុ ខាងលើ ។ ចំណែកនា រីរងគ្រោះ អាយុ២៣ឆ្នាំ ។ 

ប្រភពបន្តថា នៅពេលទៀបភ្លឺ ខណៈដែលឪពុកម្តាយ បងប្អូន និងប្រពន្ធរបស់បុរស ល្មោភកាមនាំគ្នា ទៅបោះ បាយបិណ្ឌនៅ វត្តអស់  លុះឃើញស្ងាត់បែបនេះ ជាឱកាសល្អ ទើបជនសង្ស័យ ក៏ធ្វើជា កើតខ្យល់ រួចហៅប្អូនថ្លៃ ឱ្យកោសខ្យល់ តែនាងប្រកែកថា ជាប់រវល់ ។ បន្ទាប់ពីហៅច្រើន លើកច្រើនសារពេក នាងទ្រាំមិនបានក៏ទៅ កោសខ្យល់ឱ្យនៅក្នុង បន្ទប់ក្បែរគ្នា លុះចូលទៅដល់ មិនទាន់ទាំងកោសខ្យល់ផង ជនសង្ស័យក៏ ចាប់ឱបនាង ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]