កូរ៉េខាងត្បូង៖ វីដេអូចម្រៀងថ្មី ចំនងជើង" Holler " របស់ក្រុម TaeTiSeo ដែលជាក្រុមតូច របស់ក្រុម ចម្រៀងស្រី Girl Generation នោះ បានទាក់ចិត្ត ឲ្យមនុស្សយ៉ាងច្រើន ចុចចូលមើល ក្នុងបណ្តាញយូធូប គួរឲ្យកត់សម្កាល់។

ចំពោះវីដេអូបទចម្រៀង" Holler "នេះ បានចេញផ្សាយជា សារធាណៈកាលពី ថ្ងៃទី១៦ ខែកញ្ញា ប៉ុន្តែអ្វី ដែល គួរឲ្យភ្ញាក់ផ្អើលនោះ គឺចំនួនអ្នក ចូលមើល កើនឡើងជាលំដាប់ ជាង១លានដង ក្នុងរយៈពេលតែ ២ថ្ងៃតែប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ ក្រុម TaeTiSeo នេះ គឺមាន សមាជិក ស្រី៣នាក់ គឺនាង Taeyeon នាង Tiffany   និងនាងSeohyu។

គួរបញ្ជាក់ផងដែរថា ពួកគេទាំង៣នាក់នេះ បានរៀបចំតុបតែងខ្លួន យ៉ាងស្រស់សោភា គួបផ្សំជាមួយ ការសម្តែងដ៏ឥតខ្ចោះថែមទៀតនោះ ទើប ធ្វើឲ្យ មានសន្ទុះ អ្នកចុចចូលមើល យ៉ាងច្រើនដូច្នេះ។

ចង់ដឹងថា វីដេអូចម្រៀងនេះ មានការប្លែក និងឡូយយ៉ាងណា ពីស្រីស្អាតទាំង៣នាក់នេះ ទស្សនា ទាំងអស់គ្នា៖  


ប្រភព allkpop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]