អាហ្សង់ទីន៖ ថ្មីៗនេះមាន វីដេអូស្តែងៗ ត្រូវបានបង្ហោះចូលក្នុង YouTube ដែលបង្ហាញពី ទិដ្ឋភាពនៃ បុរសម្នាក់កំពុង តែជិះកង់សុខៗ ស្រាប់តែមានចោរ ជិះម៉ូតូមកក្បែរ ហើយដកកាំភ្លើង ភ្ជង់ប្លន់ស្រស់ៗ តែម្តង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បុរសម្នាក់នោះ មានឈ្មោះថា Alexander Hennessy ជនជាតិកាណាដា បានជួបហេតុការណ៍ បែបនេះអំឡុងពេល ដែលរូបគេកំពុង ជិះកង់ជាមួយ មិត្តភក្តិរបស់គាត់ មួយក្រុមនៅតាម ដងផ្លូវមួយ នាទីក្រុង Buenos Aires នៃប្រទេស អាហ្សង់ទីន។

ដោយផ្អែកលើ កាមេរ៉ា (GoPro) ដែលបំពាក់លើមួក ការពាររបស់គាត់ យើងអាចមើលឃើញថា ពេលដែល Hennessy ជិះបានបន្តិច មានបុរសម្នាក់ ជិះម៉ូតូធំ មកក្បែរគាត់ហើយ បានដកកាំភ្លើងភ្ជង់ និងបានស្រែកថា “La mochila” មានន័យថា កាបូបស្ពាយ។

ព្រោះតែ Hennesy មិនចេះស្តាប់ភាសា របស់ចោរនោះ គាត់ស្មានតែគេ ចង់បានកង់ គាត់ក៏ទម្លាក់កង់ចោល ហើយរត់ចេញ តែចោរនោះបែរជា រត់តាមគាត់ទៀត ក្នុងបំណងចង់ យកកាបូបស្ពាយ នៅខាងក្រោយខ្នង របស់គាត់។ យ៉ាងណាមិញ Hennessy ក៏ព្យាយាមដកខ្លួន និងរត់ចេញ បានសម្រេច ពីចោរម្នាក់នោះ ហើយបន្តិចក្រោយមក រូបគេក៏ ត្រូវបានមិត្តភក្តិ ជូនទៅរកប៉ូលីស ដែលប្រចាំការ នៅតំបន់ក្បែរនោះ ផងដែរ។

ប្រភពព័ត៌មាន ដែលបានមកពីទំព័រ ហ្វេសប៊ុករបស់ The Global Degree បានឲ្យដឹងថា ដោយផ្អែកលើ វីដេអូមួយនេះ ប៉ូលីសក៏អាច ចាប់ខ្លួនចោរម្នាក់នោះ បាននៅថ្ងៃបន្ទាប់ ផងដែរ៕

ប្រសិនបើប្រិយមិត្តជា Hennessy នៅក្នុងហេតុការណ៍ នេះវិញតើ មានអារម្មណ៍ យ៉ាងម៉េចដែរ?


ប្រភព៖ មេត្រូ

ដោយ៖ សុជាតិ

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]