អាមេរិក៖ សំណង់វិមាន ដែលមាន រចនាបថ ដូចជាប្រាសាទបុរាណ ត្រូវបាន សាងសង់នៅ សហរដ្ឋអាមេរិក ពិតជាស្រស់ស្អាត និង មានទំហំ ធំអស្ចារ្យ គួរឲ្យចង់ទៅរស់នៅ ប៉ុន្តែសំរាប់ តម្លៃ សំណង់វិមាននេះវិញ ពិតជាថ្លៃ មិនគួរឲ្យជឿមែន រហូតដល់ទៅ ៤៥ លានដុល្លារអាមេរិក ឯណោះ ។

សំណង់វិមាន ដ៏ធំស្កឹមស្កៃនេះ មានឈ្មោះថា វិមាន Chrismark ស្ថិតនៅក្នុង រដ្ឋតិចសាស៍ សហរដ្ឋអាមេរិក  ដែលវិមាននេះ ត្រូវបាន កសាង ឡើងនៅក្នុង ២០០៣ ដោយលោក Christopher Mark ។ គាត់បាន ចំណាយពេល ៧ឆ្នាំ និង ចំណាយទឹកប្រាក់ អស់ជាង ៤,១ លានដុល្លារ អាមេរិក ដើម្បីសាងសង់បញ្ចប់ វិមានប្រាសាទដ៏អស្ចារ្យនេះ រហូតដល់រួចរាល់ជាស្ថាពរ។  

លើសពីនេះទៀត វិមាននេះ ត្រូវបាន សាងសង់នៅលើ ផ្ទៃដី ៣៥៤ហិចតា ដែលនៅខាងក្រៅវិមាន មានរចនាបថ និងប៉ម ព័ន្ធជុំវិញ ដោយទឹក។ រីឯនៅខាងក្នុងវិមាន មានបំពាក់នូវ ឧបករណ៍ និង បច្ចេកវិទ្យា ទំនើបៗ ដោយក្នុងនោះ ក៏មានបន្ទប់គេង រហូតដល់ទៅ ៧បន្ទប់ បន្ទប់ទឹកធំចំនួន ១០ និងមាន អាងហែលទឹក បន្ទប់ម៉ាស្សា ផងដែរ។


យ៉ាងណាមិញ វិមាននេះ បានបន្សល់នូវ រឿងជាច្រើន ដល់លោក Christopher Mark  មានវ័យ៥១ឆ្នាំ ជាម្ចាស់វិមាននេះ ដោយសារ តែនៅឆ្នាំ ២០១០ គាត់ក៏បាន លះលែងជាមួយ ប្រពន្ធរបស់គាត់។ ក្រោយមក គាត់ក៏នាំមិត្តស្រីថ្មី មករស់នៅក្នុងវិមាននេះ តែមិនយូរ ប៉ុន្មានគាត់ក៏ បានឈ្លោះទាស់ទែងគ្នា ជាមួយមិត្តស្រីថ្មីនោះទៀត រហូតឡើងដល់តុលាការ និង ត្រូវចែកផ្លូវគ្នា។ 

យ៉ាងណាមិញ ក្រោយមក ប្រហែលជា លោក Christopher លែងចង់រស់នៅ ក្នុងវិមានស្កឹមស្កៃ ដ៏អស្ចារ្យនោះ បន្តទៀត ទើបមានព័ត៌មាន លេចចេញមកថ្មីៗនេះថា គាត់បានដាក់លក់ វិមាននេះ ព្រមទាំងដី បឹង ជុំវិញវិមាន ហើយតម្លៃដែល ដាក់លក់នោះ រហូតដល់ ៤៥ លានដុល្លារអាមេរិក ឯណោះ៕ 

វីដេអូ នៃទិដ្ឋភាពដ៏ស្រស់ស្អាតនៃវិមាននេះ ៖ 

តើប្រិយមិត្តយល់ដូចមេ្តចដែរ ?

ប្រភព៖ បរទេស

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]