អ៊ុយក្រែន-រុស្ស៊ី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេត ដែលមិនបញ្ចេញឈ្មោះ បានប្រកាស ផ្តល់ប្រាក់រង្វាន់ ចំនួន៣០លានដុល្លារ ចំពោះជនណា ដែលដឹងថា នរណាជាអ្នកបាញ់ទម្លាក់ យន្តហោះប្រភេទ Boeing 777 របស់ក្រុមហ៊ុន អាកាសចរណ៏ Malaysia Airlines ស្ថិតក្នុងជើងហោះហើរ MH17 ដែលបានហោះរំលង ពីលើព្រំប្រទល់ នៃប្រទេសអ៊ុយក្រែន និងរុស្ស៊ី កាលពីខែកក្កដា កន្លងទៅនេះ។

យន្តហោះ ម៉ាឡេស៊ី MH17 ដឹកអ្នក ដំណើរ 295 នាក់ ទើបតែ ត្រូវបាន បាញ់ធ្លាក់

ប្រាក់រង្វាន់ចំនួន ៣០លានដុល្លារនេះ គឺមានចំនួនច្រើនជាង ប្រាក់រង្វាន់ របស់រដ្ឋាភិបាលអាមេរិក ដែលផ្តល់ឲ្យ ចំនួនត្រឹមតែ ២៥លានដុល្លារ ប៉ុណ្ណោះ សម្រាប់ជនណា ដែលផ្តល់ព័ត៌មាន ឬទីកន្លែង ដែល Osama bin Laden លាក់ខ្លួន ហើយវាគឺជាប្រាក់រង្វាន់ ដែលច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្ត ផងដែរ។

យ៉ាងណាមិញ ប្រាក់រង្វាន់ចំនួន ៣០លានដុល្លារនេះ ត្រូវបានផ្តល់ជូន តាមរយៈទីភ្នាក់ងារ ស៊ើបអង្កេតឯកជន ដែលមិនបញ្ចេញឈ្មោះមួយ ក្នុងប្រទេសអាល្លឺម៉ង់។

គួរបញ្ជាក់ផងដែរថា យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៏ Malaysia Airline MH17 នេះ ត្រូវបានគេបាញ់ធ្លាក់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ បណ្តាលឲ្យអ្នកដំណើរចំនួន ២៨៣នាក់ និងអាកាសយានិក រួមទាំងបុគ្គលិក នៅលើយន្តហោះ ចំនួន១៥ផ្សេងទៀត ស្លាប់បាត់បង់ជីវិត ទាំងអស់តែម្តង។

គួររំលឹកផងដែរថា ជើងហោះហើរ MH17 នេះ បានចេញដំណើរ នាវេលាថ្ងៃត្រង់ ដោយធ្វើដំណើរ ពីទីក្រុង អាន់ស្តឺដាម ប្រទេសហូឡង់ ឆ្ពោះទៅកាន់ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយក៏បានជួប នូវគ្រោះអកុសល ខណៈហោះមកដល់ តំបន់ព្រំដែន រវាង ប្រទេសអ៊ុយក្រែន និងរុស្ស៊ី។

យន្តហោះម៉ាឡេស៊ីនេះ ត្រូវបានគេជឿជាក់ថា បានហោះចូលទៅក្នុងប្រព័ន្ធរ៉ាដា របស់ម៉ីស៊ីល ការពារអាកាស ខណៈកំពុងហោះហើរ នៅរយៈកម្ពស់ ១០គីឡូម៉ែត្រ និង ស្ថិតនៅចម្ងាយ ៣២គីឡូម៉ែត្រ ពីដែនអាកាស របស់ប្រទេសរុស្ស៊ី៕




ចាំមើល៏មើល! ថាតើប្រាក់រង្វាន់ ដ៏ច្រើនលើសលប់នេះ អាចជួយឲ្យ ក្រុមអ្នកស៊ើបអង្កេតនោះ រកមុខអ្នកបាញ់ទម្លាក់ យន្តហោះ MH17 ឃើញដែរឬទេ?

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]