បារាំង៖ តារាម៉ូដែលស្រីម្នាក់ បានចំណាយលុយ ៥ម៉ឺនដុល្លារ ទៅលើថ្លៃវះកាត់ កែសម្ផស្ស ឲ្យដូចនឹង តុក្តតា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាម៉ូដែលម្នាក់នេះ ឈ្មោះ Victoria Wild អាយុ៣០ឆ្នាំ  បានចំណាយលុយ រាប់ម៉ឺនដុល្លារ លើការ វះកាត់សម្ផស្ស ត្រង់ផ្នែកមួយចំនួន ដូចជា ពង្រីកមាត់ ចាក់បូថក់ ពង្រីកដើមទ្រូង ទៅដល់ទំហំ ៣២G ។ ចំពោះថ្លៃចាក់ពង្រីក ដើមទ្រូងនេះ អស់ទឹកប្រាក់ ចំនួន៤ពាន់ដុល្លារ ធ្វើច្រមុះ អស់ ៤៨,៧៩ដុល្លារ ចាក់គូថ ចាក់បបូរមាត់ ឲ្យធំ និងចាក់បូថក់ទៀតនោះ  សរុបអស់ ៣២,៥២0ដុល្លារ ។

គួរបញ្ជាក់ផងដែរថា នាង Wild  អាចចំណាយលុយ លើថ្លៃវះកាត់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះបាន ដោយសារតែនាង មានចំណូលពី ការដើរម៉ូត និងការជួយពី មិត្តប្រុសរបស់នាង ឈ្មោះ Simon។

ជាមួយគ្នានោះដែរ នាងបាននិយាយថា "តើមានអ្នកណាខ្លះ ដែលមិនចង់បានមុខមាត់ ដូចតុក្តតានោះ?  វាមើលទៅ ស៊ិចស៊ីណាស់។ នៅពេលខ្ញុំ ដើរតាមផ្លូវម្តងៗ គេតែងហៅខ្ញុំថា តុក្តតា ហើយខ្ញុំពេញចិត្ត នូវអ្វីដែលខ្ញុំមាន ក្នុងពេលនេះ"។

ចំពោះបំនងរបស់នាងWild ដែលចង់ដូចតុក្តតានេះ គឺចាប់តាំងពីពេលនាង បានទៅលេង រដ្ឋ Latvia ហើយពេលនោះ នាងបានលឺគេ ហៅ នាងថា "តុក្តតា Barbie" ពីព្រោះនាង មានរាងស្គម និង សក់ពណ៌ ទង់ដែង ប៉ុន្តែរូបនាងផ្ទាល់ គឺមិនពេញចិត្ត នូវទំហំដើមទ្រូង របស់នាង នោះ ទេ។ ដូច្នេះហើយ ទើបនាង ចាប់ផ្តើម សន្សំលុយ ដើម្បីវះកាត់កែសម្ផស្សបន្ថែម និងពង្រីកដើមទ្រូងរបស់នាង។

សំណាងល្អ នៅពេលនោះដែរ នាងក៏បានជួប ជាមួយលោក Simon ដែលជាអ្នកជំនួញម្នាក់ ជនជាតិ អ៊ីតាលី កាលពី នាង មានអាយុ២៥ឆ្នាំ ហើយ គាត់ ក៏បានចំណាយលុយជាច្រើន ឲ្យនាង ទៅវះកាត់ កែសម្ផស្ស ដើម្បីឲ្យក្តីស្រមៃ របស់នាង ក្លាយជាការពិតផងដែរ។

យ៉ាងណាមិញ នាងបានបន្ថែមថា "សព្វថ្ងៃនេះ មិត្តប្រុសរបស់ខ្ញុំ  មានការពេញចិត្តជាមួយរូបរាង ដូចតុក្តតានេះយ៉ាងខ្លាំង"៕ ចុះប្រិយមិត្ត យល់យ៉ាងណា ចំពោះរឿងនេះ?

រូបថត កាលពីមិនទាន់វះកាត់ កែសម្ផស្ស និងវះកាត់ហើយ


 

ប្រភព Tomonews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]