ភ្នំពេញ ៖ សពស្ដ្រីម្នាក់ ដែលជាអ្នកធ្វើ នំបញ្ចុកត្រូវបានគេ ប្រទះឃើញចងក និងជណ្ដើរឡៅតឿ កាលពីវេលា ម៉ោង១យប់រំលង អាធ្រាត្រឈាន ចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះលេខ១២៩ ផ្លូវបេតុង ក្រុមទី១៦ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាល មូលដ្ឋានបាននិយាយថា សពស្ដ្រីរងគ្រោះ ឈ្មោះ ចេក មុំ អាយុ៤២ឆ្នាំ មានស្រុកកំណើត នៅភូមិថ្មី ឃុំគគីរមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីមូលហេតុ ដែលនាំឱ្យស្ដ្រី រងគ្រោះរូបនេះចងក សម្លាប់ខ្លួននោះទេ ។

ក្រោយពិនិត្យកោសល្យ វិច័យរួចមក សពស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅ តម្កល់ទុកនៅវត្ដ ឫស្សីសាញ់ ដើម្បីឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]