សឹង្ហបុរី៖ នេះជារឿងរ៉ាវជីវិតពិត ដ៏គួរឲ្យកំសត់ របស់អ្នកជំនួញ សឹង្ហបុរីម្នាក់ ដែលប្រពន្ធ មិនអាចងើប ចេញពីលើ គ្រែ តាំងពីឆ្នាំ ២០១២។ 

យ៉ាងណាមិញ តាមរយៈវីដេអូ ដែលបង្ហោះឡើង នៅក្នុងយូធូប បានបង្ហាញពី ទឹកចិត្ដដ៏ស្មោះស័្មគ្រ របស់ លោក Chandru អាយុ ៣៥ឆ្នាំ ទៅកាន់ភរិយារបស់ខ្លួន ដែលមានឈ្មោះថា Pooja ឬឈ្មោះ Pinky។ នៅក្នុងនោះ បានឲ្យដឹងថា នាង Pinky បានរងនូវការបាត់បង់ ឈាមជាច្រើន និងនាងមាន ជំងឺគាំង បេះដូង កាលពីឆ្នាំ ២០១២។ មូលហេតុទាំងនេះ បានធ្វើឲ្យប៉ះពាល់ ទៅដល់ខួរក្បាលរបស់នាង និងបន្សល់ ឲ្យនាង រស់នៅទាំង សោះកក្រោះ នោះគឺ នាងសន្លប់ មិនអាចដឹងខ្លួន។ 

ជាការពិតណាស់ អ្នកទាំងពីរមាន កូន២នាក់ ឈ្មោះថា Rheena និង Ryan។ ចំពោះវីដេអូខាងក្រោមនេះ គឺជាវីដេអូ ដែលលោក  Chandru បានសុំនាង រៀបការ កាលពីអាយុ ១៦ឆ្នាំ។

ក្រោយពី ចំណាយពេលរស់ នៅជាមួយគ្នា អស់ ១៧ឆ្នាំ បានធ្វើឲ្យ ពេលបច្ចុប្បន្ននេះ លោក  Chandru ពិបាកនឹងរស់នៅ តែម្នាក់ឯងជាខ្លាំង ជាមួយនឹង អនុស្សាវរីយ៍ជាច្រើន ពេញក្នុងខួរក្បាលរបស់គាត់ ខណៈពេលដែល គាត់ ទៅធ្វើការ, មើលថែរក្សាកូន និង ថែរក្សាភរិយា ដែលមិនអាចដឹង ខ្លួនមួយរូបនេះ។

ទោះជាយ៉ាងណា លោក នៅតែធ្វើការសន្យាដដែល ដូចនឹងថ្ងៃរៀបការថា មិនថា ល្អ ឬអាក្រក់ មាន ឬក្រ ឈឺ ឬសុខភាពល្អ ក៏មិនបោះបង់នាង ចោលដូចគ្នា។

សូមទស្សនាវីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]