អង់គ្លេស៖ ក្រដាសមិនអាចខ្ចប់ភ្លើងជិតនោះទេ ហេតុដូចនេះហើយ ក្នុងរឿងស្នេហា គេតម្រូវឲ្យមានចិត្តស្មោះ មួយទល់មួយ ទើបវាគង់វង្ស យូរអង្វែង ចម្លែកអ្វីយុវជនម្នាក់ ត្រូវខ្មាសគេជាខ្លាំង នៅពេលដែលគូស្នេហ៍ ទាំងបីនាក់ មកជុំជើងគ្នា បកអាក្រាតមុខមាត់ពិតនោះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា យុវជនម្នាក់នេះ ឈ្មោះ Charlie Fisher ដើមកំណើតនៅប្រទេស ណ័រវ៉េ ធ្លាប់ធ្វើការណាត់ជួប និង ទាក់ទង ជាមួយនឹងនារី ជនជាតិអង់គ្លេសបីនាក់ ទីមួយឈ្មោះ Becky Connery អាយុ ១៧ ឆ្នាំ និងទីពីរឈ្មោះ Lizzie Leeland-Cunningham អាយុ ១៩ ឆ្នាំ និងម្នាក់ចុងក្រោយ បដិសេធមិនបញ្ចេញឈ្មោះ ដោយគ្រាន់តែដឹងថា មានអាយុ ២០ ឆ្នាំ។

នៅពេលដែល មិត្តប្រុសរបស់ពួកគេ ទៅធ្វើដំណើរទេសចរណ៍បាត់ អ្នកទាំងបីក៏ដឹង នូវអាថ៌កំបាំងនេះ ហើយបានសម្រេចចិត្ត ផ្តល់ភាព ភ្ញាក់ផ្អើលមួយ ជូនដល់មិត្តប្រុសរបស់ខ្លួន នោះគឺការជួបជុំគ្នា នៅព្រលានយន្តហោះ ទាំងបីនាក់ ព្រមទាំងបានស្រែក “មនុស្សកុហក មនុស្សកុហក” ធ្វើឲ្យ Fisher បុរសបោកប្រាស់ស្នេហា អាម៉ាសមុខជាខ្លាំង។

អ្នកទាំងបី ក៏បានប្រាប់ត្រួសៗ ផងដែរថា មិត្តប្រុសរបស់ខ្លួន មិនត្រឹមតែ បានហាមដាច់ខាត មិនឲ្យពួកនាង ធ្វើការបង្ហោះរូបភាព ជាមួយគ្នា ទៅក្នុងបណ្តាញសង្គមនោះទេ ថែមទាំង មិនឲ្យពួកនាង ប្រើទូរស័ព្ទរបស់គេ និងអានសារក្នុងទូរស័ព្ទ ទៀតផង៕


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]