អង់គ្លេស៖ គ្រោងឆ្អឹងរបស់ សត្វចំលែកម្យ៉ាង ដែលមានរូបរាងដូចគ្នាខ្លាំង ទៅនឹងគ្រោងឆ្អឹង មនុស្សភពផ្កាយ ក្នុងរឿង Ridley Scott ត្រូវបាន ប្រទះឃើញ ក្នុងផ្ទះមួយខ្នង ដែលគេទុកចោល មិនបានបោស សំអាតជា យូរមកហើយ ក្នុងតំបន់ Altcar ទីក្រុង Lancashire ចក្រភពអង់គ្លេស។

សំណល់គ្រោងឆ្អឹងនេះ ត្រូវបានប្រទះឃើញ ដោយលោក Kevin Rea ខណៈដែលគាត់ ធ្វើការជុសជុល ផ្ទះបាយ ហើយឃើញគ្រោងឆ្អឹង សត្វ ចំលែក នោះគឺវា ស្ថិតនៅចន្លាះរវាងទូរដាក់ចាន និងជញ្ជាំង ក្នុងបន្ទប់ផ្ទះបាយ។ បុរសវ័យ ៥៥ ឆ្នាំរូបនេះ មានការភ្ញាក់ផ្អើល ដោយសារតែ មិនអាចយល់បានថា តើវាជា គ្រោងឆ្អឹងរបស់សត្វអ្វី ឲ្យប្រាកដ ហើយហេតុអ្វីបានជាវា មកនៅក្នុងផ្ទះ របស់លោកទៅវិញ។

លោក Rea បានបញ្ជាក់ថា គ្រោងឆ្អឹងសត្វចំលែកនោះ មានទំហំប្រហែល ១៥ សង់ទីម៉ែត្រ ហើយលោក ប្រទះឃើញវា នៅក្នុងសំបុកមួយ។ បន្ទាប់មក លោកបានយកវាមកថត ២ ទៅ ៣ ប៉ុស្តិ៍ មុនពេល បោះគ្រោងឆ្អឹងនោះចោល ព្រោះតែវា មើលទៅហាក់ដូចជាគួរឲ្យខ្ពើម។

គូសបញ្ជាក់ផងដែរ គ្រោងឆ្អឹងរបស់សត្វនេះ ត្រូវបានគេ ប្រដូចទៅនឹង មនុស្សភពផ្កាយក្នុងរឿង Ridley Scott ដែលផលិតតាំង ពីឆ្នាំ ១៩៧៩ សំដែងដោយលោក John Hurt។ រូបរាងរបស់មនុស្សភពផ្កាយ ក្នុងរឿងនោះគឺរចនា និងប្រឌិតឡើងដោយ លោក H.R. Giger ជនជាតិ ស្វីស ហើយក្រោយ មកស្នាដៃ របស់លោកនេះត្រូវបាន ឈ្នះពានរង្វាន់ Oscar ផងដែរ៕



តើអ្នកគិតថាវាគឺជាគ្រោងឆ្អឹងរបស់សត្វអ្វី?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]