ឥណ្ឌា៖ ភូមិមួយនៅក្នុង ប្រទេសឥណ្ឌា មានករណីកម្រមួយ បានកើតឡើង ដោយកូនគោ មួយក្បាល កើតមកមានភ្នែក៣ ត្រូវបានអ្នកភូមិ ជឿជាក់ថាគឺជា ព្រះសិវៈ នៃសាសនាហិណ្ឌូ ហើយបាននាំគ្នា គោរពបូជា ថែមទៀតផង។

ប្រជាជននៅក្នុងតំបន់ Kolathur ស្ថិតនៅភាគខាងត្បូង ប្រទេសឥណ្ឌា បាននិយាយថា ការដែលមាន កូនគោភ្នែក៣ កើតនៅក្នុងភូមិ គឺជា ប្រផ្នូលដ៏ល្អមួយ ហើយពួកគេបានទុក កូនគោ មួយក្បាលនោះ ជាព្រះសិវៈ ដោយសារតែវា មានភ្នែកនៅលើថ្ញាស។

គួរបញ្ជាក់ផងដែរថា ព្រះសិវៈ របស់សាសនាហិណ្ឌូ ជាព្រះមួយព្រះអង្គ ដែលមានភ្នែកទី៣ នៅលើថ្ញាស ហើយភ្នែកទី៣នោះ នឹងបាញ់ជាអណ្តាត ភ្លើងចេញមក នៅពេលដែលព្រះអង្គ មិនសប្បាយចិត្ត ឬក៏ខ្ញាល់ (ខឹង) នឹងអ្វីមួយ។

ជាមួយគ្នានេះដែរ Rajesh ដែលជាម្ចាស់ របស់កូនគោភ្នែក៣នេះ បានប្រាប់អ្នក សារព័តមានថា កូនគោដែលកើតមក មានភ្នែក៣ គឺជាអព្ភូតហេតុ ដ៏អស្ចារ្យមួយ ដូច្នេះពួកយើង បានគោរពបូជា និងធ្វើការបន់ស្រន់ ចំពោះកូនគោ ភ្នែក៣នេះ។ ពួកយើងជឿជាក់ថា ប្រសិនបើយើង គោរពបូជា កូនគោភ្នែក៣នេះ វានឹងធ្វើឲ្យយើង និងមនុស្សនៅក្បែរខ្លួន យើងទាំងអស់គ្នា មានសេចក្តីសុខ សំណាងល្អគ្រប់ៗគ្នា។

យ៉ាងណាមិញ កូនគោភ្នែក៣នេះ មិនទាន់បង្ហាញ សញ្ញាណាមួយ ថាភ្នែកទី៣ នៅលើថ្ញាសរបស់វា មានមហិទ្ធិឬទ្ធិនោះទេ ហើយគេក៏មិនទាន់ បញ្ជាក់បានថា ភ្នែកនោះជាសរីរាង្គ មានជីវិត ឬក៏យ៉ាងណានោះដែរ៕

ប្រភព៖ Asiantown

ដោយ និមល

ខ្មែរឡូត

ភូមិមួយនៅក្នុង ប្រទេសឥណ្ឌា មានករណីកម្រមួយ បានកើតឡើង ដោយកូនគោ មួយក្បាល កើតមកមានភ្នែក៣ ត្រូវបានអ្នកភូមិ ជឿជាក់ថាគឺជា ព្រះសិវៈ របស់ហិណ្ឌូ ហើយនាំគ្នា គោរពបូជា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]