រាជធានីភ្នំពេញ ៖ រវល់តែនិយាយទូរស័ព្ទពិធីការិនីល្បីប្រចាំស្ថានីយ ទូរទស្សន៍បាយ័នម្នាក់ បានបើក រថយន្តបុកម៉ូតូ មួយគ្រឿងពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៧ កញ្ញា លើកំណាត់ ផ្លូវជាតិលេខ៤ មុខវត្តជម្ពូរវន្ត ភូមិជម្ពូរវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានឲ្យដឹងថា រថយន្តបង្កម៉ាកអេស្កាឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-2112 បើកបរ ដោយនារីម្នាក់ ដែលគេស្គាល់ ថាជាពិធីការិនីនៅ ទូរទស្សន៍បាយ័ន រួមដំណើរជាមួយ ប្អូនស្រីម្នាក់ទៀត ធ្វើដំណើរទិសដៅ ពីកើតទៅលិច ស្របគ្នាជាមួយម៉ូតូស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-6785 ជិះគ្នា២នាក់ និងមានរ៉ឺម៉កដឹក ប្រេងម៉ាស៊ីនខ្មៅ ដែលទើបនឹងត្រឡប់មក ពីទិញប្រេងម៉ាស៊ីនខ្មៅ ខណៈមកដល់ ចំណុចខាងលើ អ្នកបើកបរ ជាពិធីការិនីរូបនោះ រវល់តែនិយាយទូរស័ព្ទ បានបើក រថយន្ត ទៅបុក ពីក្រោយម៉ូតូស្មាស់វី ដួលបោកទៅ ខាងឆ្វេងរថយន្ត ធ្វើឲ្យអ្នកបើកម៉ូតូ ដួលទ្រោប លើកញ្ចក់ម៉ូតូ បាក់កញ្ចក់ដួលរលាត់ ដៃរលាត់ជើង ចំណែកអ្នករួមដំណើរ ជាមួយរងរបួសស្រាល ។

ក្រោយពេលកើតហេតុ អ្នកឃើញហេតុការណ៍ឲ្យដឹងថា អ្នកជិះម៉ូតូទាំង២នាក់អាចដើរបាន រងរបួស ស្រាលទេ ហើយភ្លាមៗ នោះប្អូនស្រី របស់ពិធីការិនីខាងលើ ក៏បានចុះពីលើរថយន្តយក លុយ ១០ដុល្លារទៅឲ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ហើយត្រូវបាននារី ជាប្អូនស្រីនោះ និយាយថា បុករលាត់ដៃជើងតិចតួច សោះមិនព្រមយកលុយ ១០ដុល្លារទេ បែរជាធ្វើពុតជាឈឺធ្ងន់ទៅវិញ ។ បន្ទាប់មកអ្នកបើកម៉ូតូ ដែលរងរបួសឈ្មោះ ធីម ប៊ុនថេន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបត្រឡប់មកពី ដើរទិញប្រេងម៉ាស៊ីន បានទូរស័ព្ទហៅពូឈ្មោះ សន ធារ៉ាវុធ ដែលមានមុខរបរដើរទិញ ប្រេងម៉ាស៊ីនខ្មៅមកជួយអន្តរាគមន៍។

ចំណែកពិធីការិនីបានទូរស័ព្ទហៅប្តីបើករថយន្តកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ នគរបាល ២.១២៤៩ មួយគ្រឿង មកដល់ដឹកនាងចេញទៅបាត់ ដោយបុរសជាប្តីជាអ្នកនៅដោះស្រាយ ៕

អ្នកបើកបរជាពិធីការិនីនៅទូូរទស្សន៍បាយ័ន អង្គយឱនមុខចុះនៅក្នុងរថយន្ដ

រថយន្តបង្ក

ម៉ូតូជនរងគ្រោះ

ជនរងគ្រោះត្រូវបានគេលើកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]