អូស្ត្រាលី៖ វីដេអូឃ្លីបមួយ បង្ហាញពី នារីវ័យក្មេងពីរនាក់ បានទាត់ធាត់និង វាយលើ លោកតាវ័យ ចំណាស់ម្នាក់ បានធ្វើឲ្យមានការរិះគន់ ពេញ បណ្តាញ អ៊ីនធើណេត ហើយពេលនេះ ពួកគេទាំងពីរ នឹងត្រូវទទួល កម្មពារ ដែលពួកគេ បានប្រព្រឹត្តឡើង។

ប្រភពព័ត៌មាន បានឲ្យដឹងថា សកម្មភាពរបស់ នារីវ័យក្មេង ទាំងពីរ វាយប្រហារ លើលោកតាចាស់ ពិការភ្នែក វ័យ ៧៧ ម្នាក់ ឈ្មោះ Paul Buttigieg នៅលើឡានមួយ ក្នុងទីក្រុង Gold Coast ប្រទេស អូស្ត្រាលី ត្រូវថតបាន ដោយកុមារ វ័យ១៣ឆ្នាំ ជាអ្នកជិះឡានក្រុង។

ក្រោយពីវីដេអូនេះ ត្រូវបាន ល្បីសុះសាយរួចមក ក៏មានការរិះគន់យ៉ាងខ្លាំង។ អាជ្ញាធរ បានធ្វើការ ស៊ើបអង្កេតស្វែងរក និងឈានទៅដល់ ការចាប់ខ្លួន នារីទាំងពីរនោះ បញ្ចូនទៅកាត់ទោស នៅតុលាការ ផងដែរ ។

យ៉ាងណាមិញ ពួកគេទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួន មានឈ្មោះ Layni Cameron វ័យ១៧ឆ្នាំ និង នាង Larna Watmough វ័យ២១ឆ្នាំ។ ប្រភពបានឲ្យដឹងថា ពួកនាង បានវាយ ទាត់ធាត់ និង ស្តោះទឹកមាត់ ហើយស្រែកខ្លាំងៗ ដាក់លោកតា វ័យ៧៧ឆ្នាំនោះ ខណៈគាត់ ជាជនពិការ ទន់ខ្សោយម្នាក់។ តុលាការ បានចោទប្រកាន់ ពួកនាង ពីបទប្រើប្រាស់ អំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ដោយចេតនា និង ផ្តន្ទាទោសតាម ទម្ងន់ទោស៕ 

សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖ 

តើប្រិយមិត្តយល់ដូចម្តេចលើទង្វើបែបនេះ ?

ប្រភព Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]