កូរ៉េខាងត្បូង៖ នាង Nam Young Joo បានបង្ហាញរូបភាព ដ៏សិចស៊ី និងគួរឲ្យទាក់ទាញ របស់នាង កាលពីថ្ងៃទី ១៥ ខែកញ្ញា ដែលនេះជាផ្នែកមួយ ក្នុងការផ្សព្វផ្សាយ បទចម្រៀងទោល ជាលើកដំបូង របស់នាង ដែលមានចំនងជើងថា “6:09” ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបភាព សខ្មៅ នេះបានបង្ហាញ ឲ្យឃើញ ពីតារាចម្រៀងស្រី នាង Nam Young Joo ដែលជា អ្នកថតរូបភាព ដំបូងដ៏ល្បី ក្នុងកម្មវិធី ប្រកួត “K-Pop Star Season 3” នៃស្ថានីយ៍ ទូរទស្សន៍ SBS នេះឈរ នៅខាងក្រោយ វាំងននងូតទឹក ជាមួយនឹងការកាន់ ម៉ាក្រូហ្វូន។ ជាមួយគ្នានោះ ស្រមោល រូបភាពរបស់នាង ក៏មិនបាន បិតបាំងច្រើននោះដែរ ដែលប្រិយមិត្ដអាច ឃើញយ៉ាងច្បាស់ថា សក់នាង គឺមានសភាពទទឹកជោគ។

តាមអ្នកនាំពាក្យ បាននិយាយបកស្រាយថា៖ ពួកយើងមាន ទិសដៅ ក្នុងការធ្វើឲ្យ រូបភាពនេះ មើលទៅសិចស៊ី តែក៏មិន បង្ហាញ ច្រើនពេកនោះដែរ ហើយពួកយើង សម្រេចចិត្ដ ក្នុងការប្រើប្រាស់ រូបភាពនេះ ដើម្បីឆ្លុះបញ្ចាំងពី អ្វី ដែលយើងនឹង ធ្វើជាបន្ទាប់ទៀត។ នៅក្នុងនោះក៏បាន ឲ្យដឹងទៀតថា នាង Nam Young Joo បានស្រកអស់ ១១ គ.ក ក្នុងរយៈពេលតែមួយ ខែប៉ុណ្ណោះ ដែលនេះជាផ្នែកមួយ ដើម្បីរៀបចំ ក៏ដូចជា ការបង្កើនភាព សិចស៊ីនិង ស្រស់ឆើតឆាយ របស់នាងផងដែរ៕

សូមទស្សនាឈុតខ្លីនៃ វីដេអូចម្រៀងថ្មីរបស់នាង៖

 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]