ខេត្តបន្ទាយមានជ័យ ៖  ស្ត្រីម្នាក់បាន សន្លប់ស្ដូកស្ដឹង មិនដឹងខ្លួន ត្រូវបុរសជាប្ដី បីលើម៉ូតូរត់រក ពេទ្យឯកជន ឲ្យជួយសង្រ្គោះ កាលពីវេលាម៉ោង ជាង៩យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅក្រុងប៉ោយប៉ែត សង្ស័យបណ្ដាលមក ពីរោគប្រច័ណ្ឌ ។

ស្ត្រីរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ ទួន ស្រីឃីម អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលល ក្រុងប៉ោយប៉ែត ។ ស្ត្រីរងគ្រោះ ខាងលើបាន សន្លប់ស្ដូកស្ដឹង ត្រូវបុរសជាប្ដី បីដឹកតាមម៉ូតូឌុប ពីគ្លីនិកឈ្នួល មួយទៅកាន់ មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត បន្ទាប់ពីនាងមាន អាការះធ្ងន់ធ្ងរ គ្លីនិកឈ្នួល មិនហ៊ានទទួល។

តាមបុរសឈ្មោះ អ៊ឹម សុភ័ក្រ អាយុ២៥ឆ្នាំ មានមុខរបរជា អ្នកបើកបររថយន្តធំ នៅក្រុមហ៊ុនមួយ ក្នុងក្រុងប៉ោយប៉ែត និយាយថា ខណៈខ្លួនវិល ត្រឡប់ពីធ្វើការ ប្រទះឃើញ នាងជាប្រពន្ធ បានដួលសន្លប់ ស្ដូកស្ដឹងក្នុងផ្ទះ ក៍រូតរះដឹកនាងរក ពេទ្យឈ្នួលឲ្យជួយ ។ បុរសខាងលើបន្តថា មុនហេតុការណ៍ កើតឡើង ខ្លួន និងប្រពន្ធមានជម្លោះ ក្នុងគ្រួសារតិចតួច ប៉ុន្តែមិនប្រាប់លម្អិត ពីដំណើររឿងឡើយ ។ ទោះជាយ៉ាងណា ប្រភពបង្ហើបថា គ្រួសារមួយនេះ អាចផ្ទុះជម្លោះ ដោយសារ ភ្លើងប្រច័ណ្ឌ ច្រើនជាងរឿងផ្សេងៗ ។ស្រ្តីរងគ្រោះ ក្រោយពីបុរស ជាប្ដីដឹកទៅដល់ មន្ទីរពេទ្យបង្អែកក្រុង ត្រូវបានក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ ព្យាបាលដល់ ស្រ្តីរងគ្រោះភ្លាមៗ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]