រាជធានីភ្នំពេញ ៖  បុរសម្នាក់កំពុង ជិះម៉ូតូតាមផ្លូវ ត្រូវរថយន្ត បែនដឹកដី បើកមកបុក ចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យម៉ូតូ ដួលកៀបជាប់ ពីក្រោមរថយន្តអួស ចម្ងាចជាង១០០ម៉ែត្រ ទើបធ្លាក់ ចំណែកអ្នកជិះម៉ូតូ រងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១២ និង១០ នាទីយប់ ថ្ងៃទី ១៨ កញ្ញា ២០១៤ នៅលើកំណាត់ ផ្លូូវលេខ២៧១ ស្ថិតក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម មិនមានស្លាកលេខ បានធ្វើដំណើរ តាមផ្លូវ២៧១ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ ចំណុចកើតហេតុ ក៏ត្រូវបាន រថយន្តបែនដឹកដី មិនស្គាល់ស្លាកលេខ បើកស្របទិសគ្នា មកបុកម៉ូតូ បុរសរងគ្រោះ ពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូ ដួលកៀបជាប់ ក្រោមរថយន្ត អូសទៅជាមួយ ជាង១០០ម៉ែត្រ ទើបធ្លាក់ ចំណែកអ្នកជិះម៉ូតូ ប្លោងពីលើម៉ូតូ បោកទៅលើផ្លូវ បណ្តាលឱ្យរង របួសធ្ងន់ផងដែរ ។

ក្រោយពេលកើតហេតុ រថយន្តបង្ក បានព្យាយាមបើក រថយន្តគេចខ្លួន ចំណែកជនរងគ្រោះ ត្រូវគេបញ្ជូនទៅ សង្រ្គោះជីវិត នៅមន្ទីរពេទ្យ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]