ភ្នំពេញៈ អស់រយៈពេលជាង១០ឆ្នាំហើយ ដែលអតីតតារាចម្រៀងស្រីល្បី ឈ្មោះ កញ្ញា ទូច ស៊ុននិច បាន លាចាកពីសង្វៀនសិល្បៈ ដោយ មិនបានព្រៀងទុក ព្រោះតែនាងបានជួប ឧប្បទ្ទវហេតុ ត្រូវក្មាន់ កាំភ្លើងឫស្យា បាញ់ប្រហារ កណ្ដាលក្រុងភ្នំពេញ កាលពី អំឡុងឆ្នាំ ២០០៣ កន្លងទៅ ដោយនាង មិនសូវ បានបង្ហាញមុខមាត់ នៅវិថីមួយនេះទៀតទេ ក្រោយពីបានធ្លាក់ខ្លួនពិការមក ។ ប៉ុន្តែថ្មីៗ នេះ ទូច ស៊ុននិច បានបង្ហាញឃ្លីបវីដេអូខ្លីមួយ រំឭកពីអតីតកាល ក្នុងអំឡុងពេលដែលនាង នៅជា តារាចម្រៀងបង្អួត ទស្សនិកជន ។ មិនតែ ប៉ុណ្ណោះ នាងក៏ចង់ដឹងថា សន្ទុះនៃការគាំទ្រ នាងមាន កម្រិតណា នៅពេល ធ្លាក់ខ្លួនពិការបែបនេះ ។

ឃ្លីបវីដេអូមួយ មានរយៈពេល ប្រមាណជាង១០នាទី ត្រូវបានម្ចាស់សាម៉ីខ្លួន ទូច ស៊ុនទិច ជាតារាស្រី មួយដួង សុភាពរាបសារ ស្រគត់ ស្រគំ យកបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បង្ហាញដល់ទស្សនិកជន ដោយនាងរំឭកអតីតកាល កាល ពីអំឡុង ឆ្នាំ១៩៩៩ អំឡុងចេញទៅសម្តែង នៅសហរដ្ឋអាមេរិក ។

តាមរយៈឃ្លីបវីដេអូមួយនេះ បានសរបញ្ជាក់ឲ្យឃើញថា តារាចម្រៀងស្រី ទូច ស៊ុននិច មានទឹកដម សំនៀង ពីរោះក្រអួនក្រអៅ ហើយមាន កាយវិការ ទន់ភ្លន់ ស័ក្ដិសមជានារីខ្មែរពិតៗ ។ ទស្សនិកជន ចង់ដឹងថា វីដេអូនោះ អតីតតារាចម្រៀង ទូច ស៊ុននិច បកស្រាយ បទចម្រៀង អ្វីខ្លះ មានទឹកដមសំនៀង ពីរោះយ៉ាងណានោះ ទៅទស្សនាជាមួយ LookingTODAY ដើម្បីរំឭកអតីត កាលចាស់ៗពេល ដែលនាង ប្រឡូកសិល្បៈ មានសម្រស់ស្រស់ស្អាត និងសំនៀងពីរោះនោះ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]