ភ្នំពេញ៖ បុរសជាងជួសជុលម៉ូតូម្នាក់ ត្រូវចរន្តភ្លើងម៉ូទ័រស្វាន ឆក់ស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ  កាលពីវេលាម៉ោង ប្រមាណ ៧យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

បុរសដែលបានសា្លប់ខាងលើនេះមានឈ្មោះ ផាន់ ណារិន អាយុ ៤៣ឆ្នាំ មានទីលំនៅនៅកន្លែង កើតហេតុ ។

បើតាមក្រុមគ្រួសារជន រងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានយកម៉ូទ័រស្វាន ទៅស្វានចោះជញ្ជាំងថ្ម ដើម្បី ដាក់ ប្រដាប់ព្យួរខោអាវ  ខណ:កំពុងស្វាននោះ ស្រាប់ជនរងគ្រោះ ប្រកាច់ ដួលលើឥដ្ឋ ទើបដឹងថា ជនរងគ្រោះឆក់ភ្លើង ចេញពី ម៉ូទ័រស្វាន ។ ភ្លាមៗនោះ សាច់ញាតិបានធ្វើចលនា ដើម្បីសង្រ្គោះជីវិត និងបាននាំជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកផងដែរ ប៉ុន្តែអកុសល ជន រងគ្រោះ ទៅដល់មន្ទីរពេទ្យ ត្រូវគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះ បានផុតដង្ហើម ស្លាប់តាម ផ្លូវបាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងនគរបាល ជំនាញ បានចុះពិនិត្យ និងធ្វើ កោសល្យវិច័្ចយ លើសព រួចប្រគល់សពជូន ក្រុម គ្រួសារ ធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានកើតហេតុ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]