ខេត្តកំពង់ចាម ៖ កាលពីរសៀល ថ្ងៃទី១៧ កញ្ញា ជនសង្ស័យ ឈ្មោះ ម៉ន ថា អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិពំពិលជ្រុំ ឃុំក្រឡា ស្រុកកំពង់សៀម ត្រូវបានកម្លាំង នគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដោយជាប់ចោទ ពីបទចាប់រំលោភ សេពសន្ថវៈ ក្មួយស្រីបង្កើត អាយុ៨ឆ្នាំ នៅក្នុងបន្ទប់ទឹក រហូតបានសំរេច ។

លោកវរសេនីយ៏ទោ ប៉ាក ជាតិ អធិការនគរបាល ស្រុកកំពង់សៀម ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៥ កញ្ញា ជនសង្ស័យឈ្មោះ ថា បានចូលងូតទឹក ក្នុងបន្ទប់ទឹក ផ្ទះរបស់បងប្រុស របស់ខ្លួន ស្ថិតនៅ ភូមិអំពិលជ្រុំ ឃុំក្រឡា ស្របពេលនោះ ក្មួយស្រីបង្កើត អាយុ៨ឆ្នាំ ក៏បានចូល ទៅបត់ជើងតូច ក្នុងបន្ទប់នោះ ឱកាសហុចឲ្យ ជនសង្ស័យ បានធ្វើសកម្មភាព ចាប់រំលោភ សេពសន្ថវៈក្មួយស្រី រហូតបានសំរេច ។

លោកអធិការ នគរបាល ស្រុកកំពង់សៀម ប្រាប់បន្តថា ក្រោយមក ក្មេងស្រីរងគ្រោះ មានការឈឺចាប់ ប្រដាប់ភេទ ក៏បាននិយាយ ប្រាប់ម្តាយឲ្យដឹង ទើបឈានទៅ ដាក់ពាក្យប្តឹង នៅនគរបាល ប៉ុស្ត៏រដ្ឋបាល ឃុំក្រឡា ឲ្យជួយអន្តរាគមន៏ តាមចាប់ជន ឈ្មោះ ម៉ន ថា បញ្ជូនមកកាន់ អធិការដ្ឋាន នគរបាល ស្រុកកំពង់សៀម ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាព រំលោភលើក្មួយស្រី ពិតប្រាកដមែន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]