កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung បានបង្កើតមនុស្សយន្ត ប្រភេទថ្មីដែលអាច ប្រើទាំងកាំភ្លើង និងគ្រាប់បែកដៃ ហើយបាញ់បាន ក្នុងរយៈចំងាយ ជាង៣គីឡូម៉ែត្រ ពីទីតាំងរបស់វា និងត្រូវបានគេដាក់ ឲ្យការពារនៅ តាមបណ្តោយ ព្រំដែនរវាងប្រទេស កូរ៉េខាងត្បូង និងកូរ៉េខាងជើង។

មនុស្សយន្តប្រដាប់ ដោយអាវុធនេះ មានឈ្មោះថា SFR-1 មានកាំភ្លើងយន្តទំហំ ៥.៥មីលីម៉ែត្រ និងគ្រាប់បែកដៃទំហំ ៤០មីលីម៉ែត្រ មានតម្លៃ ២០០,០០០ដុល្លារ និងត្រូវបានបំពាក់ ទៅដោយកាមេរ៉ា ស្វ័យប្រវត្តិ ដែលអាចចាប់សញ្ញាបាន ថាមានសត្រូវ នៅក្នុងបរិវេណ ការពាររបស់វា ឬអត់ បើមានវានឹង បញ្ជូនសញ្ញា ទៅឲ្យមនុស្ស ដែលចាំបញ្ជាបានដឹង។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យ របស់ក្រុមហ៊ុន Samsung លោក Huh Kwang-hak ក៏បានឲ្យដឹងផងដែរថា “ទាហានមនុស្សអាច ងាយនឹងគេង លង់លក់ ដូចនេះពួកគេ មិនអាចផ្តោតអារម្មណ៍ ក្នុងការការពារ សត្រូវនោះទេ ទើបក្រុមហ៊ុន បង្កើតមនុស្សយន្ត ប្រភេទថ្មីនេះឡើង ដើម្បីជំនួសឲ្យ ការប្រើទាហាន ព្រោះវាមិនខ្ជិល និងដេកលក់នោះទេ” ហើយពួកគេក៏ មិនភ័យខ្លាចនឹង ការវាយលុករបស់ សត្រូវផងដែរ។

យ៉ាងណាមិញ មនុស្សយន្ត SFR-1 នេះត្រូវបានគេ ដាក់ពង្រាយនៅតាម បន្ទាត់ព្រំដែន រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលជាតំបន់ គ្មានទាហាន និងមានទំហំ បណ្តោយ ជាង២៥០គីឡូម៉ែត្រ និងទទឹង៤គីឡូម៉ែត្រ៕



ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]