អង់គ្លេស៖ រូបថត Selfie របស់លោក Oscar Rjelander ដែលគេចាត់ទុកថាគាត់គឺជាជាងថតដំបូង គេនៅ ក្នុង លោក បាន ដាក់លក់ដេញ ថ្លៃ ក្នុងតំលៃ ១១៤,០០០ ដុល្លារអាមេរិក។ រូបថត Selfie នេះ ផងដែរ ត្រូវ គេសង្ស័យថាអាចជារូប Selfie ដំបូងគេ បន្ទាប់ពីវាត្រូវបាន ថត តាំង ពីឆ្នាំ ១៨៥០ ដែលមក ទល់នឹង បច្ចុប្បន្នវាមានអាយុកាលជិត ២០០ ឆ្នាំហើយ (១៦៤ ឆ្នាំ)។ រូបថតមួយសន្លឹកនេះបានត្រូវគេ ប្រទះ ឃើញ ជាមួយ រូបថត ៧០ សន្លឹកផ្សេងទៀត ក្នុងសៀវភៅមួយក្បាល មានក្របធ្វើពីស្បែកសត្វ ដែលជាកម្មសិទ្ធិ របស់វិចិត្រករជនជាតិ ស៊ុយអែត។

ម្ចាស់សៀវភៅបានប្រាប់ទៅលោក Morphets ដែលជាអ្នករៀបចំពិធីដេញថ្លៃថា ខ្លួនមិនបានដឹងថា សៀវភៅដ៏កម្រនេះ មានតំលៃដល់ ថ្នាក់ នេះទេ ដោយសារតែ សៀវភៅនេះគាត់បានទិញពីឈ្មួញយក មកដាក់ក្នុងការិយាល័យ ក្នុងតំលៃត្រឹម ១៦០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុង ចំណោមរូបថត នានា ដែលមាន នៅក្នុងសៀវភៅនោះ មានបុគ្គលមួយចំនួនត្រូវបានអ្នកស្រាវជ្រាវស្គាល់ពីអត្តសញ្ញាណ របស់ពួកគេ មាន ដូចជា រូបថតប្រពន្ធរបស់ លោក Rejlander, រូបកូនប្រុសរបស់គាត់ឈ្មោះ Alfred Tennyson និងរូបរបស់លោក Rejlander ខ្លួនឯងផ្ទាល់។

លោក Rejlander បានចាប់ផ្តើមអាជីពជាជាងគំនូរ នៅមុនពេលដែលគាត់ចាប់ផ្តើមក្លាយខ្លួន ជាជាង ថតរូប។ គាត់បានចងក្រងនូវកម្រង សៀវភៅ រូបថតមួយចំនួន មានឈ្មោះដូចជា៖ អាល់បុមរូបថត កម្រងនៃជីវិត, ផ្លាស់ប្តូរគំនិតអវិជ្ជមានទាំង ៣២ យ៉ាង, រឿងអាស្រូវដែល នាំឲ្យ បណ្តាល មកពីភាព អគតិ ជាដើម -ល-។

បើតាមការសង្ស័យសៀវភៅ មួយក្បាលមានក្របធ្វើពីស្បែកសត្វ ដែលមានរូប លោក Rejlander ថត Selfie នេះត្រូវបានលោក Rejlander ខ្លួនឯង លក់ទៅឲ្យលោក George Browing ក្នុងសតវត្សទី១៩ ហើយ វាក៏ត្រូវបានគេលក់តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ រហូតត្រូវបានគេ រកវាឃើញ ឡើងវិញ នៅពេល នេះ៕

រូបថត Selfie របស់លោក Oscar Rjelander

រូបគំនូរដែលគូរដោយលោក Oscar Rjelander

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]