ខេត្តកណ្តាល ៖ បុរសជនជាតិចិន ជាបុគ្គលិកបម្រើការងារ នៅនៅរោងចក្រកាត់ដេរ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុងបង្គន់ ដោយសារ ខ្យល់គរ ខណៈពេលដែល បុរសនោះ ចូលទៅបត់ជើងធំ នៅក្នុងបន្ទប់បង្គន់ ក្នុងរោងចក្រកាត់ដេរ យីហោមេរីឌាន ស្ថិតនៅឃុំ កំព្រីងត្បូង ស្រុកស្អាង កាលពីវេលា ម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ កញ្ញា ។

ក្រោយពីហេតុការណ៍ កើតឡើង ត្រូវបានគេ រាយការណ៍ មកនគរបាល ស្រុកស្អាង ហើយនគរបាល ជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ ស្រុក និងខេត្ត បានទៅត្រួតពិនិត្យ ធ្វើកោសល្យវិច័យ សព និងសន្និដ្ឋានថា ជនរងគ្រោះ គឺស្លាប់ដោយសារ គាំងបេះដូង ឫខ្យល់គរ ។

ជនរងគ្រោះ មានឈ្មោះ ស៊ា យានស៊ុន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ជាបុគ្គលិក ធ្វើការនៅក្នុងរោងចក្រ កាត់ដេរ មេរីឌាន នៅភូមិ-ឃុំ កើតហេតុខាងលើ ។

បើតាមមន្ត្រីនគរបាល បានដកស្រង់សម្តី សាក្សី ឱ្យដឹងថា នៅវេលា ម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ កញ្ញា មានជនជាតិចិន ដូចគ្នាឈ្មោះ អ៊ូយ ឈិនហ្វូន បានចូលទៅក្នុងបន្ទុកទឹក នៅក្នុងរោងចក្រ ស្រាប់តែបានឃើញ ជនរងគ្រោះ ដេកដួល នៅក្នុងបន្ទប់ទឹក ស្លាប់ ក៏ផ្អើលឆោឡោឡើង និងរាយការណ៍ ទៅនគរបាល ដើម្បីមកធ្វើការពិនិត្យសព ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]