ចិន៖ បុរសវ័យ៤០ឆ្នាំម្នាក់ ដែលជាប៉ូលីសចរាចរ នៅក្នុងខេត្ត Guangdong នៃប្រទេសចិន បានលួចរួមរ័ក្ស ជាមួយនឹងស្រ្តីម្នាក់ នៅក្នុងឡាន ខណៈប្តីស្រ្តីនោះ តាមទាន់ ក៏បានវាយ ប៉ូលីសចរាចររូបនោះ ឡើងបែកឈាម ពេញខ្លួនតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលីសចរាចរ វ័យ៤០ឆ្នាំម្នាក់ មានឈ្មោះថា លី ត្រូវបានបុរសម្នាក់ វាយបែកឈាមពេញខ្លួន បន្ទាប់ពីបានលួចទាក់ទង រហូតដល់បានរួមរ័ក្សគ្នា ជាមួយនឹងស្រ្តី ដែលរៀបការរួចម្នាក់ ហើយត្រូវប្តី របស់ស្រ្តីនោះ តាមទាន់នៅនឹងកន្លែង។

ប្រភពដដែល បានបន្តទៀតថា ប៉ូលីសចរាចររូបនោះ បានទាក់ទង ជាមួយនឹងស្រ្តី ដែលរៀបការនោះ អស់រយៈពេល ប្រមាណជា១ឆ្នាំ មកហើយ។ ជាមួយគ្នានេះដែរ ប្តីរបស់ស្រ្តីនោះ ក៏បានព្យាយាម តាមចាប់ពួកគេ លួចសាហាយស្មន់គ្នា ជាច្រើនលើកច្រើនសារផងដែរ តែចាប់មិនបាន រហូតដល់ចុងក្រោយនេះ ទើបចាប់បាន នៅនឹងកន្លែង ខណៈពួកគេទាំង២នាក់ កំពុងតែរួមរ័ក្សគ្នា នៅក្នុងឡាន។

បើតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ប្តីស្រ្តីរូបនោះ បានទាញប៉ូលីសចរាចរនោះ ចេញពីក្នុងឡាន ហើយក៏ចាប់ផ្តើម វាយគាត់តែម្តង បណ្តាលឲ្យ បែកឈាមពេញខ្លួន ខណៈប៉ូលីសនោះ កំពុងស្ថិតក្នុងសភាព អាក្រាតកាយ៕


ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]