ភ្នំពេញ: ជនសង្ស័យ២នាក់ ឆក់កាបូបពីនារីម្នាក់ បានសម្រេច ហើយបានបើករត់គេច តែត្រូវជនរងគ្រោះ ស្រែកថា ចោរៗ ភ្លាមនោះជនសង្ស័យ បានបើកម៉ូតូរត់ ក៏ត្រូវកម្លាំងល្បាត នគរបាលព្រហ្មទណ្ឌ ៧មករា ក្របួចជាប់ បានម្នាក់រីឯម្នាក់ទៀត រត់គេចបាត់ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៧ និង ៣០យប់ ឈានថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នៅ តាមបណ្តោយ ផ្លូវ១៨២ កែង២១៥ ស្ថិតក្នុងសង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ាក Feio ៣នាក់ ក្នុងគោលបំណង ចេញពីហាងអ៊ុតសក់ទៅផ្ទះ ខណៈកំពុងជិះនៅលើផ្លូវ ស្រាប់តែមានជន សង្ស័យ២នាក់ បើកម៉ូតូឌុបគ្នាម៉ាក ស្តុបពីរ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CL.8275 ធ្វើសកម្មភាពឆក់ កាបូបពីស្ត្រីរង គ្រោះ តែត្រូវស្ត្រីរងគ្រោះ ស្រែកថា ចោរៗ ភ្លាមៗនោះ ក៏ត្រូវកម្លាំង នគរបាលព្រហ្មទណ្ឌ ៧មករា ក្របួច ជាប់ ម៉ូតូ និងជនសង្ស័យបានម្នាក់ រីឯម្នាក់ទៀត រត់គេចខ្លួនបាត់ ។

ជនសង្ស័យទី១ ឈ្មោះ ភី សុវណ្ណារិទ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងធ្វើទូរស័ព្ទ ស្នាក់នៅផ្ទះលេខ ២១៩ ផ្លូវលេខ ២១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ស្ត្រីជនរងគ្រោះសុំ មិនចេញឈ្មោះ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្នាន ខណ្ឌ៧មករា រង់ចាំការ សាកសួរបន្តទៀត ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]