រាជធានីភ្នំពេញ ៖ បុរសម្នាក់បានយកខ្សែពួរចងភ្ជាប់នឹងធ្នឹមដំបូលកាណូត បូមខ្សាច់ សម្បត្តិមាន ជ័យ ចង.កធ្វើអត្តឃាត បណ្តាល ឱ្យស្លាប់ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៧ កញ្ញា ស្ថិតក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជន វ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករ បូមខ្សាច់ មានលំនៅ ភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានគូដណ្តឹងឈ្មោះ ជៀវ ចាន់ធី អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រ ។

បើតាមស្ត្រីជាម្តាយឈ្មោះ ជា យន ប្រាបឱ្យដឹងថា ការណ៍ដែលកូនប្រុសរបស់គាត់ចង.ក ធ្វើអត្តឃាត ដោយសារតែ តូចចិត្តឪពុកនិងគូ ដណ្តឹងស្តីបន្ទោសរឿង បន្តិចបន្តួច ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]