អាមេរិក៖ បុរសដែលជាជនអានាថា គ្មានផ្ទះសំបែងម្នាក់ មានមុខរបរត្រឹមជាអ្នកសុំទាន បានទំលាយ នូវអាថិ៍កំបាំងរបស់គាត់ថា គាត់មិន ដែលបាន ដេកនៅតាមចិញ្ចើមថ្នល់ ម្តងណាទេនៅពេលយប់ ដោយសារតែគាត់មានជំនាញដើរទាក់ទងនារីៗ អស់ជាច្រើន ជារៀងរាល់យប់ ដើម្បីស្នាក់ នៅផ្ទះ របស់ ពួកនាង។

បុរសម្នាក់នោះមានឈ្មោះថា Romeo បានអួតសរសើរពី រូបរាងសង្ហារបស់ខ្លួន ដែលវាជាអំណោយ ផល មួយដើម្បីជួយឲ្យរូបគេ អាចទាក់ទង នារី ផ្សេងៗគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ គ្មានលោះថ្ងៃ។ អ្នកសុំទាន វ័យ២៦ ឆ្នាំខាងលើបានបន្តថា នាពេលថ្ងៃរសៀលគាត់ បានដើរ ទៅហាងណា ដែលមាន គ្រឿងសំអាងសំរាប់ ឲ្យអតិថិជនសាកល្បងប្រើដោយឥតគិតថ្លៃ ដូចជាទឹកអប់បាញ់លើខ្លួន ឬ ជែលលាបសក់ ជាដើម ហើយ លោកចំណាយលុយ តែបន្តិចបន្តួចប៉ុណ្ណោះដែលបានមកពីការសុំទាន យកទៅទិញរបស់ខ្លះដែលចាំ បាច់ សំរាប់ការរស់នៅ និងមិនមានអាចឲ្យគាត់ប្រើដោយឥតគិតថ្លៃ បាន។ ទោះជាយ៉ាងណាក៏ដោយ លោក Romeo បានឲ្យដឹងថា រូបគាត់ផ្ទាល់មាន សំលៀកបំពាក់ តែ ៤ឈុត តែប៉ុណ្ណោះសំរាប់ប្តូរ ក៏ប៉ុន្តែអ្វីដែល អាច ទាក់ទាញឲ្យស្រ្តីទាំងនោះ ឲ្យចាប់អារម្មណ៍លើរូបគាត់ គឺដោយសារតែ ការរៀបចំអាកប្បកិរិយា ឲ្យក្រអឺតក្រទម ឲ្យគេមើលទៅថាគាត់ ហាក់ ដូចជា អ្នកមាន។

Romeo បកស្រាយថា គ្មានអ្នកណាដឹងថា គាត់គឺជាអ្នកសុំទាននោះទេ នៅពេលដែលគាត់បាញ់ទឹក អប់ និងសិតសក់ឲ្យត្រឹមត្រូវ។ ទីក្រុង New York គឺជាទីក្រុងដ៏ធំ ជាមួយនឹងចំនួនប្រជាជនរស់នៅ ជាង ៨លាននាក់ ដូច្នេះ គាត់អាចចង់ទាក់ទងនារីរូបណាក៏បាន ដែលគាត់ ពេញចិត្ត។ អ្វី ដែលគាត់ និយាយទៅកាន់ពួកនាង គឺគ្មានអ្វីក្រៅពីប្រាប់នាងថា គាត់ស្រលាញ់ ចូលចិត្ត ឬក៏ចង់រៀបការជាមួយ នាង ជាដើម។

បន្ទាប់មកគាត់ក៏ទៅញ៉ាំអីជាមួយគ្នា រួចហើយពួកនារីទាំងនោះក៏បបួលគាត់ទៅ ដេកនៅផ្ទះរបស់នាង ដូចទៅតាមបំណងដែលគាត់ប៉ងទុក។ ការមិន ចំណាយលុយ ទៅលើការជួលផ្ទះនៅបែបនេះ បានធ្វើ ឲ្យ Romeo មានលុយគ្រប់គ្រាន់ដែល រកបានពីការសុំទានសំរាប់ដើរចាយ ជាមួយពួកនារី ទាំងនោះ ដែលគ្មាននរណាម្នាក់ដឹងថាគាត់ជាអ្នកក្រ គ្មានផ្ទះដេកនោះទេ។

គូសបញ្ជាក់ផងដែរថា បុរសអ្នកសុំទានរូបសង្ហានេះ ត្រូវបានម្តាយរបស់គេដេញចេញពីផ្ទះខណៈ ដែល ស្រ្តីជាម្តាយដឹងថាគេប្រើប្រាស់ គ្រឿងញៀន តែការចាកចេញពីផ្ទះ ជាយូររហូតធ្លាក់ខ្លួនដើរសុំទានបែប នេះមិនបានធ្វើឲ្យ Romeo មានការសោកស្តាយនោះទេ ផ្ទុយ ទៅវិញ វាធ្វើឲ្យរូបគេ សប្បាយ ចិត្ត និង មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ៕


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]