អូស្ត្រាលី៖ វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរស ជនជាតិអូស្ត្រាលីម្នាក់ សុខចិត្តចំណាយថវិកា រហូតដល់ ២០០ ដុល្លារ ដើម្បី ធ្វើការវះកាត់ ដុំសាច់កំណាច ចេញពីត្រីកន្ទុយបី អាយុ ១០ ឆ្នាំ របស់គាត់។

សារព័ត៌មានដដែល បានឲ្យដឹងទៀតថា លោក Pip Joyce បានសម្រេចបញ្ជូន George ឈ្មោះរបស់ ត្រីកន្ទុយបី មួយក្បាលនេះ ទៅកាន់ពេទ្យសត្វ Lort Smith នៃរដ្ឋ ម៉ែលប៊ន ដោយនៅទីនោះ លោកវេជ្ជបណ្ឌិត Tristan Rich ត្រូវទទួលភារកិច្ច ធ្វើការវះកាត់ ដែលមានភាគរយគ្រោះថ្នាក់នេះ។

ការវះកាត់ធ្វើឡើងអស់រយៈពេល ប្រមាណជាមួយម៉ោង ដោយ George ត្រូវចាក់ថ្នាំឲ្យសន្លប់ និងមានបំពង់បង្ហូរ ទឹកចូលទៅតាមមាត់ ដើម្បីស្រកីរបស់វា មានសំណើម និងមានអុកស៊ីសែន ចេញចូល។ បន្ទាប់ពីដេរភ្ជិត មុខរបួសហើយ George ក៏ត្រូវបានប្រលែង ឲ្យមានសេរីភាព ក្នុងអាងចិញ្ចឹមវិញ។

គួរបញ្ជាក់ផងដែរថា ត្រីកន្ទុយបី ឈ្មោះ George មួយនេះ ត្រូវបានប៉ាន់ប្រមាណថា អាចនឹងរស់បាន ប្រមាណជា ២០ ឆ្នាំទៅមុខទៀត។






ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ NyDailyNews

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]