អាមេរិក៖ នៅទីបំផុត Microsoft ដែលជាក្រុមហ៊ុនយក្ស ខាងលក់ផលិតផលបច្ចេកវិទ្យា ដ៏ធំបំផុតមួយ នៅលើពិភពលោក បានធ្វើការប្រកាស ជាសាធារណៈ ក្នុងការដាក់បង្ហាញជូន ជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិការសេរ៊ីថ្មី ចុងក្រោយរបស់ខ្លួន នាពេលឆាប់ៗ ខាងមុខនេះ។

យោងតាម របាយការណ៍ ពីប្រភពបរទេស បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងប្រារព្ធពិធីមួយ ក្នុងការដាក់បង្ហាញ ប្រព័ន្ធប្រតិបត្តិការ Windows 9 ជាផ្លូវការ នៅថ្ងៃទី៣០ ខែកញ្ញា ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។ ហើយព្រឹត្តិការណ៍ នោះនឹងផ្តោតសំខាន់ ទៅលើសហគ្រាស និងឥទ្ធិពលនៃ អ្នកប្រើប្រាស់ Windows។

លើសពីនេះទៀត មានការបញ្ជាក់ បន្ថែមថានៅថ្ងៃនោះ ក្រុមហ៊ុន Microsoft នឹងធ្វើការបង្ហាញ លក្ខណៈពិសេស សំខាន់ៗមួយចំនួន របស់ Windows 9 ដូចជា Start Menu ដ៏ថ្មីស្រឡាង, ចំនុចពិសេសរបស់ Virtual Desktops, និង Notification Center ព្រមទាំងការកែប្រែ ទៅលើ Desktop User Interface ថ្មី ឲ្យកាន់តែ ល្អជាងមុនថែមទៀត។

អ្នកជំនាញជាច្រើន មានការរំពឹង ទុកថា Version ថ្មីនៃ Windows នេះនឹងមាន លក្ខណៈប្លែក និងប្រសើរជាង ដំណើរការនៃ Windows ពីមុនៗ ដូច្នេះមានតែ រង់ចាំដល់ ថ្ងៃទី៣០ ខែកញ្ញា ទេទើបអាចដឹងបាន កាន់តែច្បាស់ បន្ថែមទៀត។ រីឯការដាក់ ចេញលក់ឲ្យ ប្រើប្រាស់នោះ Microsoft មិនទាន់បាន បញ្ជាក់ឲ្យដឹង នៅឡើយទេ តែមានការអះអាង ជាច្រើនថានឹង ចេញនៅដើមឆ្នាំ ក្រោយនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]