យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពជាច្រើន ត្រូវបង្ខំចិត្ត គាស់ចេញពីផ្នូរ យកទៅកប់ នៅក្នុងរណ្តៅផ្នូរ ផ្សេងទៀត ដោយសារតែ កូនចៅ ឬក្រុមគ្រួសារ គ្មានលទ្ធភាព បង់ថ្លៃឈ្នួលផ្នូរ។

ហេតុការណ៏នេះ បានកើតឡើង នៅកន្លែងផ្នូរខោចមួយ ស្ថិតក្នុងទីក្រុង Guatemala នៃប្រទេស Guatemala។

ប្រភពដដែល បានបន្តទៀតថា អ្នកសម្អាតផ្នូរ គឺជាអ្នកគាស់សាកសព ចេញពីផ្នូរ ដែលពួកគេ បានប្រើប្រាស់ញញួរ វាយបំបែកផ្នូរ និងទាញសាកសព (ឬ សំណល់អ្វីផ្សេងៗ) ចេញមកក្រៅ រួចច្រកចូលទៅក្នុង ថង់ប្លាស្ទិច និងបិទស្លាកសំគាល់។

គួរបញ្ជាក់ផងដែរថា សាកសព ដែលត្រូវបានគេបញ្ចុះ ភាគច្រើនមានសភាព ស្អុយរលួយ ប៉ុន្តែមានខ្លះទៀត នៅមានសភាពល្អ មិនរលួយឡើយ ដោយគេប្រើប្រាស់ វិធីរក្សាសាកសព ពឹងផ្អែកទៅលើ លក្ខខណ្ឌ ក្តៅ និងស្ងួត នៅក្នុងផ្នូរនោះ។

យ៉ាងណាមិញ នេះគឺជារឿង ដ៏គួរឲ្យសោកសង្រេង ខ្លាំងណាស់ ដោយសារតែ សាកសព ដែលបានបញ្ចុះ ទៅក្នុងផ្នូរ ទៅហើយ បែរជាត្រូវ គេគាស់ចេញមកវិញ ដោយសារតែ បងប្អូន សាច់ញាត្តិ ឬក្រុមគ្រួសារ ទាំងនោះ គ្មានប្រាក់បង់ថ្លៃឈ្នួលផ្នូរ និងការមើលថែរក្សាផ្នូរ៕











ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]